ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមប្រាក់សុខុន៖ការដកខ្លួនពី MoU ឆ្នាំ២០០១ជាឯកតោភាគីរបស់ថៃមិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់កម្ពុជានោះទេ

78

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែន សមុទ្រ របស់ កម្ពុជានោះទេ។

នៅថ្ងៃនេះគណៈរដ្ឋមន្ត្រីថៃ បានអនុម័តនូវសេចក្តីសម្រេចស្ដីពីការបញ្ចប់ នូវអនុស្សា រណៈ យោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្រ រួមគ្នារ វាង កម្ពុជា និងថៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា អនុស្សារណៈយោគ យល់គ្នាឆ្នាំ២០០១ នេះគឺជាក្របខណ្ឌតែមួយ គត់រវាង ប្រទេស ទាំងពីរ ដើម្បីដោះស្រាយ ដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារ ត្រួតគ្នាក្នុងដែន សមុទ្រ រវាង កម្ពុជា និងថៃ ក៏ដូចជាដោះស្រាយ បញ្ហាព្រំដែន សមុទ្ររវាងប្រទេសទាំងពីរ។ 

«កម្ពុជា ចាត់ ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញ ពី អនុស្សាណៈឆ្នាំ២០០១ នេះគឺជាការ ដើរចេញ ពី ឆន្ទៈនយោ បាយដែលសម្រេចឱ្យ ប្រទេស យើងទាំងពីរ កំណត់នូវក្របខណ្ឌ មួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើ ច្បាប់ អន្តរជាតិ នូវបញ្ហាដូចបាន ជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហា ព្រំដែន សមុទ្រជាមួយគ្នាផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតកម្ពុជា តាមរយៈសេចក្តីថ្លែអការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះ ការសម្រេចចិត្តនេះ។  

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាការឆ្លើយ តបទៅ នឹងការបញ្ចប់នៅអនុ ស្សា រណៈឆ្នាំ២០០១ នេះកម្ពុជា មិនមានជម្រើស អីប្រសើរ ជាងការផ្ដើមគំនិតជំរុញ នូវ យន្ត ការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហជាតិស្ដីពីច្បាប់សមុទ្រ ដែលបាន សម្រេច នៅឆ្នាំ១៩៨២។

ឯកឧត្ដមប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកយន្តការផ្សះ ផ្សារដោយប ង្ខំ ក្រម UNCL OS ជាការបញ្ជាក់សារ ជា ថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះ ស្រាយគ្រប់វិវាទ ទាំង អស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកទៅលើច្បាប់ អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង