ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារកងទ័ពឈរជើងការពារទឹកដីនិងយុទ្ធជនពលី, វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិដែលបានយកទ្រូងពាំងគ្រាប់ដើម្បីជាតិទឹកដីនិងប្រជាជន

107

តាកែវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលីព្រមទាំងអតីតយុទ្ធជនផងដែរ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្ត តាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និង គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែល បានយកទ្រូងពាំងគ្រាប់ដើម្បីជាតិទឹកដីនិងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» នោះ សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តី សុខ យើងទាំងអស់។ដូច្នេះគ្រាន់តែយើង អើត មើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូល រួមក្នុង កិច្ចការពារជាតិទៅហើយ។ គាត់ពលីជីវិតទៅហើយ យើងត្រូវមើលគ្រួសារគាត់ ជួយកូន ចៅ គាត់ ឱ្យបានសិក្សារៀនសូត្រ»

សម្តេចតេជោ បានបន្ថែមថា «យើងត្រូវបន្តចំពោះកិច្ចការទាក់ទងខឿនការពារជាតិ របស់ ប្រជាជន។ អ្នកទៅមុខគេ ការ ពារទឹកដី យើងនៅក្រោយ ត្រូវធ្វើការជួយដល់គ្រួសារ កងទ័ព យុទ្ធជនពិការ និងពលី ដើម្បីកាត់បន្ថយកង្វល់របស់អ្នកនៅខាងមុខ»

ក្រៅពីមានប្រសាសន៍ណែនាំយកចិត្តទុកដាក់លើក្រុមគ្រួសារយុទ្ធជនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏រំលឹករឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងខេត្តតាកែវ នៅពេលសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តដែលសម្តេច បានដកពិសោធន៍នូវរឿងរ៉ាវចំនួនពីរ ទី១) ការបែងចែកដីធ្លីជូនប្រជាពលរដ្ឋ និង ទី២ គឺការដាក់ចេញកិច្ចអន្តរាគមន៍ធ្វើប្រឡាយ និងការកែលំអពូជស្រូវ រហូតសម្តេចមានទ្រឹស្តីថា «ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត»

ក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានលើក ពីបញ្ហាពាក់ព័ន្ធសភាពការណ៍របស់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដូចទៅនឹងខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺដែរ។ 

នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក នាំមន្ទីរ អង្គភាពនានាក្នុងខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើ បញ្ហាមួយចំនួនទៀត។ បញ្ហាដែលសម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឱ្យយក ចិត្តទុកដាក់នោះ មានដូចជា ការយកចិត្តទុកដាក់អនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព, យកចិត្តទុកដាក់ការ ផ្តល់ សេវាសាធារណៈឱ្យបានល្អប្រសើរ, ចូលរួមគាំទ្រការកៀរ គរពន្ធដារ និងពន្ធគយ, យកចិត្ត ទុក ដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, យកចិត្តទុកដាក់ ដោះស្រាយវិវាទដីធ្លីជូន ប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ និងការវាស់ វែង ចេញ បណ្ណកម្មសិទ្ធដីធ្លីនិងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។

ពាក់ព័ន្ធកិច្ចការពារធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបំផុស ចលនា ក្នុង ការដាំកូនឈើ ដើម្បីក្លាយជាដំណាំឧស្សាហកម្ម និងគម្របព្រៃឈើ ទ្រទ្រង់ ដល់ បរិស្ថាន។

ពាក់ព័ន្ធបញ្ហាដីធ្លី សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយ ដោយ ជ្រើសយកយន្តការក្រៅប្រព័ន្ធតុលាការ ក៏ដូចជាពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពួក គាត់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយកចិត្តទុកដាក់លើការគ្រប់គ្រងកម្មករ និយោជិត នៅតាម រោង ចក្រ សហគ្រាស និងអ្នកធ្វើការក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានណែនាំ ដល់ អាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងលុបបំបាត់ការ បង្កភាព ថ្នាំងថ្នាក់ផ្សេងៗ។

ដោយសារខេត្តតាកែវ មានព្រំដែនជាប់ជាមួយប្រទេសវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរខេត្តតាកែវ ឱ្យយកចិត្តទុកដាក់ពង្រឹងនូវ ទំនាក់ ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសវៀតណាម។ សម្តេចតេជោ ក៏បានឆ្លៀតរំលឹកនូវកិច្ចសហប្រតិបត្តិការល្អៗដែលកម្ពុជា និងវៀតណាមធ្លាប់បានធ្វើជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង