ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនណែនាំដល់អាជ្ញាធរពីខេត្តរហូតដល់ឃុំ សង្កាត់យកចិត្តទុកដាក់ទៅលើគ្រួសារអតីតយុទ្ធជន គ្រួសារយុទ្ធជនពលីពិការនិងយុទ្ធជននៅជួរមុខឱ្យក្លាយទៅជាចលនាមួយ ,កុំឱ្យប្តីស្លាប់ទៅហើយ «ប្រពន្ធកូនរសាត់អណ្តែត»

152

កំពត៖ពីលើទឹកដីខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រ មុខ រដ្ឋស្តីទីកម្ពុជា បន្តក្រើនរំលឹកអាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់លើជីវភាព គ្រួ សារ យុទ្ធជននៅជួរមុខ ពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបែបនេះទៅកាន់មន្ត្រីនៅក្នុងខេត្តតាកែវ។ ជំនួបជាមួយក្នុងជំនួប ជា មួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅ ខេត្ត កំពត និងខេត្តកែប នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏បន្តរំលឹក រឿងនេះជាថ្មីទៀត។

ការរំលឹកជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ជាការបង្ហាញនូវដួងចិត្តគិតគូរ ខ្ពស់ ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបាន លះ បង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេច តេជោ បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធ ជន នៅ ជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និង ពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។

សម្តេចតេជោ បានថ្លែងក្រើនរំលឹកយ៉ាងដូច្នេះ «នៅក្នុងភូមិយើងហ្នឹងមានគ្រួសារ យុទ្ធជន ពលីប៉ុន្មាននាក់អ្នកកំពុងនៅសមរភូមិ ប៉ុន្មាន នាក់។ វាជាកិច្ចការត្រូវតែធ្វើ ដើម្បីកាត់ បន្ថយ ការលំបាក អារម្មណ៍មិនប្រក្រតីរបស់ប្តី ឬរបស់កូន ដែលកំពុងនៅខ្សែត្រៀមជួរ មុខ។ កាត់បន្ថយការលំបាកគ្រួសារ ដែលបង្គោល គ្រួសារបានពលីទៅហើយ នៅសល់ ប្រពន្ធ សល់កូន សល់ឪពុកម្តាយ។ ការជួយសម្ភារៈ ជារឿងមួយ តែការជួយលើស្មារតី របស់ពួកគាត់ គឺសំខាន់ណាស់។ ត្រូវ មើល អាហ្នឹង»

ជាមួយការជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជន យុទ្ធជនពលី ពិការ និង អតីតយុទ្ធជននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូប ករ ណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់ ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះ «សូមចូលរួមធ្វើកិច្ចការនេះ ឱ្យក្លាយទៅជាចលនា មួយ នៃការយកចិត្តទុកដាក់ ទៅលើគ្រួសារ យុទ្ធជនពលី ពិការ និងយុទ្ធជននៅជួរមុខ។ […] កុំឱ្យប្តីស្លាប់ទៅហើយប្រពន្ធកូនរសាត់អណ្តែត»

អត្ថបទដែលជាប់ទាក់ទង