ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តអនុវត្តសកម្មភាពថែទាំបង្គោលសុវត្ថិភាព និងសម្អាតរុក្ខជាតិតាមដងផ្លូវជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពចរាចរណ៍

85

ព្រះវិហារ៖មន្ត្រីជំនាញឱ្យដឹងថា៖ក្រោមការណែនាំពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានចុះអនុវត្តការងារជួសជុល និងលាបថ្នាំបង្គោលសុវត្ថិភាពឡើងវិញ ព្រមទាំងសម្អាតរុក្ខជាតិសង្ខាងផ្លូវ លើកំណាត់ផ្លូវខេត្តលេខ៩ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ585+000 ដល់គ.ម600+690 ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សកម្មភាពនេះបានអនុវត្តនៅតាមទីតាំងផ្លូវកោងខ្លាំង និងតំបន់ដែលមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ក្នុងគោលបំណងធានាសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ជាមួយគ្នានេះ ក្រុមការងារមន្ទីរ នឹងបន្តអនុវត្តការងារថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាប្រចាំ ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារ អ្នកដ៍ទៃ និងសង្គមជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង