ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ត៌ធ្លាក់ប្រឡាយបណ្តាលអោយលង់ទឹកស្លាប់ក្នុងកាបិនរថយន្តភ្លាមៗ​ 

87

ភ្នំពេញ៖បុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ត៌ធ្លាក់ប្រឡាយបណ្តាលអោយលង់ទឹកស្លាប់ក្នុងកាបិនរថយន្តភ្លាមៗ​ ដែលហេតការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី​ ១៦​ ខែឧសភា​ ឆ្នាំ២០២៦​ ស្ថិតនៅភូមិអន្លង់គង​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

បុរសជាតៃកុងរថយន្តដែលស្លាប់ខាងលេីមានឈ្មោះ​ កាក​ ចន្ថា​ អាយុ២៧​ ឆ្នាំមានស្រុកកំណេីតនៅឯខេត្តតាកែវ​ ។ បច្ចុប្បន្នក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះពិនិត្យជាក់ស្តែងនិងស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ចំណែករថយន្តត្រូវបានមន្ត្រីជំនាញស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង