ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េទើបតែងតាំងប្រចាំនៅកម្ពុជាបានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េនិងកម្ពុជាកាន់តែល្អប្រសើរ

89

ភ្នំពេញ៖លោក មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញា ប្រឹង ប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀតនៅ ក្នុង អាណត្តិការងាររបស់លោក។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូតអញ្ជើញជួប និងប្រគល់សារ តាំង ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ ដោយអបអរ សាទ រចំពោះ លោកឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា។ 

សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត មកកាន់ប្រទេស កម្ពុជា នៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគី រវាង កម្ពុជា និងតួ គី យ៉េ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូត ក្នុងបេសកកម្មជាឯកអគ្គរដ្ឋ ទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួគីយ៉េឱ្យកាន់តែរីកចម្រើនបន្តទៀត។

លោកឯកអគ្គរដ្ឋទូតតួគីយ៉េ បានលើកឡើងថា ជាកិត្តិយសណាស់ដែលលោក មានឱកាស ជួប និងជូនសារតាំងទៅសម្ដេចតេជោ ជាប្រមុខរដ្ឋស្តីទីនាពេលនេះ។ លោកបន្តថាក្នុងតួនាទី ជាឯកអគ្គរដ្ឋទូតតួគីយ៉េនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង ឱ្យកាន់តែ ល្អរ វាង កម្ពុជា និងតួគីយ៉េ។ លោកក៏បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពូន ជ្រុំ បន្ថែម នូវ ទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។ 

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ លោកឯក អគ្គ រដ្ឋ ទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ បានពេញ ចិត្ត ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ ក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា។ 

សម្តេចតេជោបានរំលឹកដែរថា នាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះ ហើរជា មួយ គ្នា និងមានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពី ការ ផ្ដល់ តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ 

សម្ដេចតេជោ ក៏បានអរគុណចំពោះតួគីយ៉េ ដែលកន្លងមកបានចូលរួមចំណែក ជួយកម្ពុជា ជាពិសេស គឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ពីរ កាន់ តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង