ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដម គង់គឹមនីអភិបាលរងខេត្តក្រចេះជាអភិបាលខេត្តមណ្ឌលគិរីជំនួសឯកឧត្ដមថងសាវុន ត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

86

ភ្នំពេញសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្ដមថង សាវុន។ នេះបើតាមព្រះរាជក្រឹត្យ របស់សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា មុននឹងទទួលបានការតែងតាំង ជាអភិបាលខេត្ដមណ្ឌលគិរីនេះ ឯកឧត្ដម គង់ គឹមនី ជាអភិបាលរងខេត្ដក្រចេះ នាពេលបច្ចុប្បន្ន និងជាអតីតអភិបាលស្រុកស្នួលផងដែរ។

នាថ្ងៃដដែលនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីថ្មី ជំនួសឯកឧត្ដម ថង សាវុន៕

អត្ថបទដែលជាប់ទាក់ទង