ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនស្នើខេត្តជាប់ព្រំដែនទប់ស្កាត់ការលួចនាំទំនិញពីថៃ, «តើមន្ត្រីរបស់យើងជាសត្វ ឬជា មនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ, នគរបាលយើងទៅណាគយយើងទៅណាហេតុអ្វីក៏ទំនិញចូលមក»បាន

112

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់ ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។ 

ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា ភិ បាល ក្រសួង និងក្រុមប្រឹក្សា រាជ ធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានានៅរាជធានីភ្ជានំពេញង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ ឧស ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំទំនិញចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជាតាមច្រកក្នុង ខេត្តបាត់ដំបង។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «តើមន្ត្រីរបស់យើងជាសត្វ ឬជា មនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ។ មន្ត្រីរបស់យើងត្រូវមើលលើបញ្ហានេះ។ នគរបាលយើងទៅណាគយយើងទៅណាហេតុអ្វីក៏ទំនិញចូលមក»។ 

សម្តេចតេជោ បានហៅអ្វីដែលជាវិធានការនេះ មិនមែនដើរហួសពីព្រំដែន អង្គការពាណិជ្ជកម្មពិភពលោក នោះទេ ប៉ុន្តែប្រទេសថៃនោះទេ ជាអ្នកផ្តើមវិធានការរាំងខ្ទប់ទំនិញមកកម្ពុជា ក្នុងចេតនាដាក់សម្ពាធផ្នែកសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង