ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោផ្តាំទៅអភិបាលខេត្តរតនគិរីមណ្ឌលគិរីចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «scam online »

96

ភ្នំពេញ៖ក្រៅពីមានប្រសាសន៍ដាក់ចេញចំណាត់ការលើមន្ត្រីពាក់ព័ន្ធការឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា «scam online »ផងដែរ។ សម្តេចតេជោ បានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា «scam online »។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីថ្លែងបែបនេះបានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះនារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង