សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យកងទ័ព និងនគរបាលបើកលុយតាមធនាគារ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្ររាជរដ្ឋា ភិបាល សម្រេចបើកប្រាក់បៀវត្សរ៍ជូនយោធាតាមប្រព័ន្ធធនាគារ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបើកប្រាក់បៀវត្សរ៍ជូនយោធា និងនគរបាលជាតិ ជាវិធានការមួយ លុប បំបាត់អំពើពុករលួយនៅក្នុងជួរកងកម្លាំង។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីថ្លែងបែបនេះបានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះនារាជធានីភ្នំពេញ៕
