ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់នៅខណ្ឌពោធិ៍សែនជ័យ, ចាប់ជនដៃដល់ជនជាតិចិន២នាក់និងរំដោះជនរងគ្រោះ៤នាក់

116

ភ្នំពេញកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ និងលោកអធិការខណ្ឌពោធ៌សែនជ័យនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅចំណុចផ្ទះលេខ H18 ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ជនដៃដល់ជនជាតិចិន ២នាក់ និងរំដោះជនរងគ្រោះ ជាជនជាតិចិន ៤នាក់។ 

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង២នាក់ រួមមាន៖ ឈ្មោះ Qin liang liang  ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ   , ឈ្មោះ Zhang Janjun ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ 

ជនរងគ្រោះទាំង៤នាក់រួមមាន៖ ឈ្មោះ Zhang jipeng ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Hong Dayan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Chen genkai ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិ ន មុខរបរ មិនពិតប្រាកដ , ឈ្មោះ Xử wen kai ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ 

ដកហូតវត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន០២, ឧបករណ៍សម្រាប់ឆក់ (ពិលឆក់) ពណ៍ខ្មៅចំនួន០១, ដំបងដែក (រលាស់) ចំនួន០១, ច្រវ៉ាក់ដែកប្រវែង ៥២សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ញញ៉ួចំនួន០១, កូនកាំបិតបត់ចំនួន០១, ទូរស័ព្ទដៃចំនួន០៣គ្រឿង។  បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង