ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាថ្ងៃទី២៨ឧសភានេះជាខួបមួយឆ្នាំដែលកងទ័ពថៃឈ្លានពានកម្ពុជានិងការលបបាញ់សម្លាប់វីរៈកងទ័ពខ្មែរលោកសួនរោន

87

ភ្នំពេញព្រឹកព្រលឹមអុរថ្ងៃទី២៨ ខែឧសភា កាលពីឆ្នាំមុនប្រជាពលរដ្ឋខ្មែរនៅទូទាំងនគរ បាន ទទួលនូវដំណឹងដ៏តក់ស្លុត និងក្តុកក្តួលយ៉ាងក្រៃលែងពីតំបន់ព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្ត ព្រះ វិហារវីរៈកងទ័ពខ្មែរដែលដេកថែដីទល់ដែន បានរងការបាញ់ប្រហារពីសំណាក់កងទ័ពថៃក្នុង សកម្ម ភាពឈ្លានពានដីខ្មែរ បណ្តាលឱ្យវីរៈកងទ័ពខ្មែររងរបួស និងពលីជីវិត។

លោកព្រិន្ទបាលឯក សួន រោន បានស្លាប់ភ្លាមៗនៅក្នុងលេនដ្ឋាន ឈាមប្រឡាក់ពេញប្រាណ ប្រាណ មានត្រឹមតែខោខ្លី។ កងទ័ពថៃ បានប្រព្រឹត្តនូវទង្វើយ៉ាងព្រៃផ្សៃ ចូលមកលួបលួច បាញ់ កង ទ័ពខ្មែរទាំងកំពុងស្ថិតក្នុងដំណេកនៅឡើយនោះ។

ព្រឹត្តិការណ៍នោះ បាននាំមកនូវទឹកព្រះទ័យ និងដួងចិត្តវិយោគសោកសៅ បង្កប់ក្តីឈឺចាប់ក្រៃ លែងទាំងព្រះមហាក្សត្រខ្មែរ ថ្នាក់ដឹកនាំនៃស្ថាប័នជាតិខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងរាស្ត្រសាមញ្ញនៅទូទាំងនគរ។ 

ព្រះរាជសារ និងសារចូលរួមរំលែកមរណទុក្ខ ការសោកស្តាយ និងថ្កោលទោសចំពោះទង្វើ ព្រៃ ផ្សៃ របស់កងទ័ពថៃ ត្រូវបានធ្លាក់ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋខ្មែរទាំងលើបណ្តាញសង្គម និង ក្រៅ បណ្តាញ សង្គម បានផុសឡើងនូវភ្លើងកំហឹងខឹងស្អប់ដុតរោលឆួលឆេះពេញឱរា បាន បញ្ចេញ សារ សោក សង្រេង ឈឺចាប់ និងថ្កោលទោសយ៉ាងផុលផុសចំពោះទង្វើដ៏សែន អាក្រក់ ជូរជាតិរបស់ កងទ័ពថៃ។

រយៈពេលរំលងទៅមួយឆ្នាំហើយក្តី តែដំប៉ៅដ៏សែនឈឺចាប់មិនអាចសះជានោះឡើយ។ ក្តីសោក សៅ ទំហំការឈឺចាប់មិនអាចគណនានោះ នៅតែដក់ជាប់ឈួលឆេះពេញឱរាកូនខ្មែរ។ សារ រំលឹកដល់ព្រឹត្តិការណ៍មហាឈឺចាប់មួយនេះ ត្រូវបានចែកចាយយ៉ាងផុលផុសលើបណ្តាញ សង្គម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹករឿងនេះតាំងពី៨ថ្ងៃ មុនម្ល៉េះក្នុងជំនួបមន្ត្រីរាជការនៅតាមបណ្តាខេត្ត។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វីរភាពរបស់ លោកព្រិន្ទបាលឯក សួន រោន នៅតែដក់ជាប់ក្នុងដួងចិត្ត។ សម្តេចតេជោ តែងតែរំលឹកពីវីរភាព កង ទ័ពខ្មែរ ហើយបំផុសស្មារតីមន្ត្រីឱ្យប្រែក្លាយក្តីឈឺចាប់មួយនេះ ទៅជាការពង្រឹងស្មារតីស្នេហា ជាតិមាតុភូមិ និងប្រឹងប្រែងប្រែក្លាយក្តីឈឺចាប់នេះ ជាការពង្រឹងភាពជាតិឱ្យរឹងមាំ។

សូមឱ្យពលីកម្មវីរៈកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់ រូបឱ្យប្រឹងប្រែងស្អិតស្អាងកាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និង កសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។ សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើក តម្កើង កិត្យានុភាពជាតិ និងរួមគ្នាការពារជាតិ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង