ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ​ចំនួន៣មានខណ្ឌប្ញស្សីកែវ,ខណ្ឌ​ពោធិ៍​សែនជ័យ​និងខណ្ឌ​ច្បារអំពៅបាន​ចុះត្រួតពិនិត្យ​ និង​បង្រ្កាប​ទីតាំង​បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scam)ព្រមៗគ្នាឃាត់ខ្លួនមនុស្សជាច្រើននាក់

69

ភ្នំពេញ៖ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ត្រួតពិនិត្យជនបរទេសនៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានចុះពិនិត្យ ០២ផ្ទះ រកឃើញ​ជនបរទេសស្នាក់នៅសរុបចំនួន ១៥នាក់ ស្រី ០៣នាក់។ ក្នុង​១៥នាក់​នេះ​ មានជនបរទេស​ចំនួន​ ៣នាក់​ មិនមាន​ឯកសារ​ត្រឹម​ត្រូវ។ ក្រោយ​ការ​ត្រួត​ពិនិត្យ​ ជន​បទបរទេសដែលខុសច្បាប់​ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​បន្ត​នីតិវិធី​។ 

សូមបញ្ជាក់​៖​ ករណី​នេះ​ ក្រុម​ការងារ​មិនបាន​រកឃើញ​បទល្មើស​ទាក់ទង​នឹង​ Scam online ទេ។

នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី៣០ឧស

ភា២០២៦នេះថា៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ គណ:បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ​ចំនួន៣មានខណ្ឌប្ញស្សីកែវ,ខណ្ឌ​ពោធិ៍​សែនជ័យ​និងខណ្ឌ​ច្បារអំពៅបាន​ចុះត្រួតពិនិត្យ​ និង​បង្រ្កាប​ទីតាំង​បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scam)ព្រមៗគ្នាតែម្ដង។

លោកស្រីបន្តក្នុងនោះគណ:បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ដឹកនាំ​ដោយ​លោក​ សក់​ ចន្ទកញ្ញារិទ្ធិ​ បាន​ចុះត្រួតពិនិត្យ​ និង​បង្រ្កាប​ទីតាំង​មួយ​កន្លែង​ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍​សែនជ័យ​ ដោយរកឃើញមនុស្សសរុបចំនួន​ ០២នាក់​ សង្ស័យជាទីតាំងជួសជុលសម្ភារ:កុំព្យូទ័រ បំរើការឱ្យបទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scam)។ ក្រោយការត្រួត​ពិនិត្យ​ ជនសង្ស័យ និងវត្ថុតាងត្រូវ​បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនីតិវិធី។

លោកស្រីអ្នកនាំពាក្យបន្តទៀតថា៖នាព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦ដដែលនេះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌ​ច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ​រដ្ឋបាល ឃើញ​ជនបរទេសស្នាក់នៅ​ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន​០២ខ្នងផ្ទះ​ នៅបុរីសុង ឃុន ស្ថិតក្នុងភូមិ​ស្វាយតាអុក សង្កាត់វាលស្បូវ​ រកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។​ នាពេល​នេះ​ទាំង​មនុស្ស​ និង​សម្ភារ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​បន្ត​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង