ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ខួបលើកទី៣៩ក្រោមប្រធានបទ«បើកបង្ហាញល្បិចកលបង្កើតភាពទាក់ទាញប្រឆាំងការញៀននីកូទីននិងថ្នាំជក់»

71

ភ្នំពេញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ (៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦) ក្រោមប្រធានបទ «បើកបង្ហាញល្បិចកលបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់»។

ទិវាពិភពលោកគ្មានថ្នាំជក់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែឧសភា។ នៅឆ្នាំ ២០២៦ ប្រធានបទនៃទិវានេះគឺ «ទម្លាយល្បិចបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់» ដែលមានគោលបំណងលាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងការទាក់ទាញកុមារ និងវ័យជំទង់។ កាលពីឆ្នាំ ២០២៤ ប្រធានបទគឺ «ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់» ហើយនៅឆ្នាំ ២០២៣ ប្រធានបទគឺ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»។ 

អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលកម្ពុជា តែងតែអំពាវនាវឱ្យមានការបញ្ឈប់ការជក់បារី ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីថ្នាំជក់៕ 


 

អត្ថបទដែលជាប់ទាក់ទង