ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន 

17

ភ្នំពេញ៖នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី ៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់។

  នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹក ថ្ងៃទី៥ខែមិថុនានេះ។ 

  លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ ក្នុងនោះដែរ ក្រុមការងារខណ្ឌចំការមនរកឃើញ

បទល្មើសចំនួន០៣បន្ទប់(បន្ទប់លេខ៣២០១, ១៦០១ និង១៥០៦)ក្នុងអគារ The Peak Tower ១ & ២ វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ (ស្រី ០១នាក់) ជាជនជាតិចិន ៤នាក់ ជនជាតិវៀតណាម ៤នាក់(ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង, CPU ចំនួន ០៨គ្រឿង, ម៉ូនីទ័រចំនួន ១៥គ្រឿង, ALL IN ONE ចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ៤៤គ្រឿង។ យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថានេះជាករណីពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធ អនឡាញខុសច្បាប់ (GAME ONLINE)។ ចំពោះទីតាំងបន្ទប់ខាងលើ ក្រុមការងារសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន រីឯមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោកស្រីអ្នកនាំពាក្យនូវបានអះអាងដែរថា៖បើទោះបីកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានបំពេញការងារបានល្អហើយក្ដីតែឯកឧត្ដមឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំចំពោះ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម  ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម បន្តទៀត។

លោកស្រី ដោ សម្ផស្សបានបន្ថែមថា៖ ពាក់ព័ន្ធនិងការងារនេះ ស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញ បានអនុវត្តការ ផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេ ខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ២ទីតាំងមនុស្សចំនួន២៤នាក់គិតជាថវិកាសរុបបានចំនួន ៩៦.០០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង