ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅបន្តចុះពិនិត្យតាមអគារខុនដូរ. អាផាតមិនដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

13

ភ្នំពេញ៖នាព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៦នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយបានបន្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យនៅតាមទីតាំងអាគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនទៀតដែលក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខណ្ឌព្រែក។

ការងារខាងលើនេះក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការងារខាងលើនេះដោយបន្តចុះធ្វើអោយដូចភ្លៀងរលឹមបោសសម្អាតអោយដល់ឫសគុលក្នុងការបង្រ្កាបរាល់ករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ៕

អត្ថបទដែលជាប់ទាក់ទង