ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបញ្ជាដ៏ម៉ឺងមាត់ឱ្យលោកនិងលោកស្រី អភិបាលខណ្ឌទាំង១៤បន្តបំពេញការងារព្រមៗគ្នាធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន

17

ភ្នំពេញ៖ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

ទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ ក្រុមការងារ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១០០ទីតាំងរកឃើញជនបរទេសស្នាក់នៅចំនួន ១.០៦៣នា ក់ (ស្រី ៣៨១នា ក់ ) គ្មាន លិ ខិ ត ឆ្លង ដែ នចំនួន៦នាក់។ ក្នុងចំណោម ១០០ទី តាំ ងនេះ ក្នុ ង នោះ ក្រុ មកា រងា របាន ពិនិត្យ ឃើ ញ មានទី តាំ ងសង្ស័យ ប្រ ព្រឹ ត្ត ប ទ ល្មើ ស កា រ ឆ បោក តា ម ប្រព័ន្ធ ប ច្ចេក វិ ទ្យា (ONLINE SCAMS) ចំនួន២ករណី។នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹក ថ្ងៃទី០៦ខែមិថុនា២០២៦។

  លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ទីតាំ ងសង្ស័យ ប្រ ព្រឹ ត្ត ប ទ ល្មើ ស កា រ ឆ បោក តា ម ប្រព័ន្ធ ប ច្ចេក វិ ទ្យា (ONLINE SCAMS) ចំនួន២ករណីនេះ គឺនៅផ្ទះវីឡាស្ថិតនៅផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជ នស ង្ស័ យ ចំនួន ១៧នាក់ (ស្រី ១នាក់ជនជាតិខ្មែរ ៤នាក់និងជនជាតិវៀតណាម១៣នាក់ (ស្រី ១នាក់ព្រមទាំងដកហូតវត្ថុ តាង រួមមាន ទូរស័ព្ទ ៣៤គ្រឿង កុំព្យូទ័រ (All In One និង Laptop) ១៥៦គ្រឿង កាំភ្លើងខ្លី ១ដើម ទូដែក ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង លិខិត ឆ្លងដែន ១ក្បាល ស៊ីម កាត អន្តរជាតិ១ និងសម្ភារៈមួយចំនួនធំដែលក្នុងនោះមានខ្លះពួកប្រព្រឹត្តបទល្មើសគេបានយកទៅទម្លាក់លាក់ទុកក្នុងស្រះទឹកដលម្បីបំបាត់ភស្ដុតាងតែសមត្ថកិច្ចនៅតែរកឃើញ។នៅផ្ទះលេខ៩១ ផ្លូវលេខP១០D គម្រោងប៉ូឡារីស២ បុរី ប៉េងហួត ស្ថិតនៅភូមិ ស្វាយ តាអុក សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជ នស ង្ស័ យជនជាតិវៀតណាម ចំនួន ២៥នាក់ (ស្រី ៣នាក់ព្រមទាំងដកហូតវត្ថុ តាង រួមមាន លិខិតឆ្លងដែន ៦ក្បាល និងសម្ភារៈបម្រើឱ្យ បទ ល្មើស មួយចំនួន។តាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ ដោយឡែក នៅខណ្ឌកំបូល ក្រុមការងារបង្រ្កាបបានករណីសង្ស័យរក្សាទុកសម្ភារៈប្រព្រឹត្តបទល្មើស ONLINE SCAMS និងរក្សាទុកសម្ភារៈធ្វើទារុណកម្មជំរិតទាប្រាក់ ១ករណី នៅបុរី MH០១ គម្រោង៥ ផ្ទះលេខ១១០ ផ្លូវលេខ០៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល ឃាត់ខ្លួនជនជាតិចិន៤នាក់ ព្រមទាំងសម្ភារៈរួមមាន ទូរស័ព្ទចំនួន ០៩គ្រឿង, កុំព្យូទ័រ ពណ៌ទឹកក្រូចចំនួន ០១គ្រឿង, លិខិតឆ្លងដែនចំនួន ០៤ច្បាប់, ស្រោមដៃចំនួន ០១គូរ, ពិលចំនួន ០១, ដំបងក្រលាស់ចំនួន ០២ដើម, អាវុធខ្លីម៉ាក ZORAKI M906-TDចំនួន ០១ដើម, បង់អាវុធចំនួន ០១បង់, គ្រាប់ចំនួន ០៦គ្រាប់ ស្កុតចំនួន ០១ដុំ, ខ្សែសៀល ពណ៌ខ្មៅចំនួន ០១ដុំ, ខ្សែគោចំនួន ០២ខ្សែ, ក្រដាស់ស្លាកលេខចំនួន ០៤ក្រដាស់, ស្លាកលេខចិនចំនួន ០១ស្លាក, ស៊ីមកាតមួយចំនួន, កាតចិន និងកាតសៀវភៅការងារជនបរទេសមួយចំនួន, សារ៉ាងចាក់ និងថ្នាំមួយចំនួន, ដែកការពារគ្រាប់ចំនួន ០៦បន្ទះ ស្មើនិង០៣ឈុត, កាណុងតចំនួន ០១ដើម, ខ្នោះដៃចំនួន ០៣គូរ ស្រោមខ្នោះ ចំនួន ០៣, លុយដុល្លារចំនួន ២០០ដុល្លាអាមេរិកគត់, លុយខ្មែរ ចំនួន ២៣០០០រៀល, លុយចិនចំនួន ១៦សន្លឹក ស្មើនិង ២៥YUAN, លុយឡាវ ចំនួន ១២សន្លឹក ក្រដាស់១០ម៉ឺន ចំនួន ១១សន្លឹក ក្រដាស់១ម៉ឺន ចំនួន ០១សន្លឹក, លុយវៀតណាម ចំនួន ០១សន្លឹក ក្រដាស់ ១ម៉ឺន, លុយហុងកុង ចំនួន ០២សន្លឹក ស្មើនិង ៦០ដុល្លាហុងកុង លុយថៃ ចំនួន ០៦សន្លឹក ស្នើនិង ៧៦០បាត, លុយម៉ាឡេស៊ី ចំនួន ០៣សន្លឹក ស្នើនិង ១៥៥RINGGIT, រថយន្ត ចំនួន ០២គ្រឿង (ម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ ២AG-៣២១៦ និង រថយន្តម៉ាកRANGROVER ពាក់ស្លាកលេខ កម្ពុជា ZF-១៦៨៨), ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក PCX ពាក់ស្លាកលេខ តាកែវ ១N-២៣២១ និងម៉ូតូកង់បី ចំនួន ០១គ្រឿង គ្មានស្លាកលេខ។ ករណីនេះ ជនសង្ស័យ និងសម្ភារៈខាងលើ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្រាវជ្រាវបន្ត។ ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន។លោកស្រីបានបញ្ជាក់ថា៖ចំណែកឯនៅខណ្ឌចំការមនក្រុមការងារបានចុះត្រួតពិនិត្យចំនួន ១ទីតាំង គឺអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្នុង នោះពិនិ ត្យ ឃើ ញ មា ន ជ ន ប រ ទេ ស ស្នា ក់ នៅ ចំនួ ន ៥៤៩នា ក់ (ស្រី ២៣១គ្មាន លិ ខិ ត ឆ្លង ដែ នចំនួន ៣នាក់។ ក្នុ ង នោះ ក្រុ មកា រងា របាន ពិនិត្យ ឃើ ញ មានទី តាំ ង ប្រ ព្រឹ ត្តប ទ ល្មើ ស ចំនួន ២ករណី 

-នៅអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធ នឹង ករណី រស់ នៅ ខុ ស ច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវ បា ន ប ញ្ជូន ទៅ ស្ន ង កា រដ្ឋា ន ន គ រ បា ល រាជ ធា នី ភ្នំ ពេ ញ ដើម្បីបន្ដនីតិវិធី។-នៅបន្ទប់លេខ២៣៥៩ ជាន់ទី២៣ នៃអគារ The Bridge (Residence និ ង SOHO) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជ នស ង្ស័ យ ចំនួន ១នាក់ ដកហូតវត្ថុតាងរួមមាន រុក្ខជាតិក្រៀម (កញ្ឆា) ១៣១ដុំ (ចំនួន ៤វ៉ា លីធំស្មើនឹង៦៥គីឡូក្រាម។ តាមការ ធ្វើ កោសល្យវិច័ យលើសម្ភារៈ វត្ថុតាង របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យ ប្រឆាំ ង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើ សង្ស័យជាប់ពាក់ព័ន្ធក រណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យ និង ស ម្ភារៈ ត្រូវ បា ន ប ញ្ជូន ទៅ ស្ន ង កា រដ្ឋា ន ន គ រ បា ល រាជ ធា នី ភ្នំ ពេ ញ ដើម្បីបន្ដនីតិវិធី។

  លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា៖ដោយឡែកនៅក្នុងរដ្ឋបាលខណ្ឌមានជ័យវិញ ក្រុមកា រងា របាន ពិនិត្យ ឃើ ញ មានទី តាំ ង ប្រ ព្រឹ ត្ត ប ទ ល្មើ ស ចំនួន ១ករណី នៅក្លឹបបុកប៊ីយ៉ា ស៊ី អេស ៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែក តានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួនជ នស ង្ស័ យ ចំនួន ១៣នាក់ដកហូតវត្ថុ តាង រួមមាន តុហ្គេមបាញ់ត្រី២ តុចែកបៀរ៧ ទូម៉ាស៊ីនហ្គេម៣ លុយបរទេស ៧.០៤០ដុល្លារ និងលុយខ្មែរ ៣៦០.០០០រៀល។ តាមការ ធ្វើ កោសល្យវិច័ យលើសម្ភារៈ វត្ថុតាង ឧបករណ៍ អេឡិច ត្រូនិ ច របស់សមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំ ង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើសង្ស័យជាប់ពាក់ព័ន្ធក រណីលេងល្បែងស៊ីសងខុសច្បាប់។ 

 បច្ចុប្បន្នទីតាំងត្រូវបានបិទឃ្លុំចំពោះជនសង្ស័យ និង ស ម្ភារៈ ត្រូវ បានបញ្ជូន ទៅស្ន ងការដ្ឋាន នគ រ បាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា៖ក្នុងថ្ងៃដដែលនោះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង