សម្តេចបរវធិបតីហ៊ុនម៉ាណែតអបអរសាទរក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទទួលបានមេដាយមាស២គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ីលើកទី២
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទទួលបានមេដាយមាស ២គ្រឿង ក្នុង ព្រឹត្តិកា រណ៍ប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី២ ដល់ ៥ មិថុនា ២០២៦។
សូមជម្រាបថា ក្រុ មបុរសទទួលបានមេដាយមាស ១គ្រឿង ក្រោយបានយកឈ្នះក្រុមស្រីលង្ការ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ ទល់នឹង ០ (ក្នុងពិន្ទុ ២១-១១ , ២១-១៤ និង២១-៥)។ ចំណែកឯក្រុមនារីទទួលបានមេដាយមាស ១គ្រឿង ក្រោយបានយកឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ ទល់នឹង ០ (ក្នុងពិន្ទុ ២១-១០, ២១-១៧ និង ២១-១៣)៕
