ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជាធានីភ្នំពេញបញ្ជាផ្ទាល់ដល់ក្រុមការងារ គណបញ្ជាការឯកភាពរដ្ឋបាលរាជធានីសហការចុះរដ្ឋបាលនិងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន​

14

ភ្នំពេញ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារ ដោយសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាលនិងបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន​។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី៦ខែមិថុនានេះ។

លោកស្រីបានបញ្ជាក់ថា៖ក្នុង​ប្រតិបត្តិការ​នេះ​ ក្រុម​ការងារ​បាន​ឃាត់ខ្លួន​ជនជាតិ​ ២នាក់​ ដែល​ស្នាក់​នៅ​គ្មាន​លិខិត​ឆ្លង​ដែន​។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា៖ក្រោមការយកចិត្តទុកដាក់​របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដល់លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ៕ 

អត្ថបទដែលជាប់ទាក់ទង