សម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលនិងចែកអំណោយជូនជនភៀសសឹកនៅមជ្ឈមណ្ឌលជនភៀសសឹកបណ្តោះអាសន្ននៅភូមិស្លក្រាម
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ទី៩ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើស រើស រៀប ចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់ យក ដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ សរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅ ទីនេះ។
ឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនាមក្រុមការ ងារ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជំនួសមុខឱ្យអង្គពិធីទាំងមូល បានសម្ដែងនូវគារវកិច្ចគោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។
ឯកឧត្ដម អ៊ុំ រាត្រី ចាត់ទុកដំណើរសំណេះ
សំណាលរបស់សម្តេចនៅថ្ងៃនេះ គឺជាការផ្តល់នូវភាពកក់ក្តៅនិងជាការលើកទឹកចិត្តយ៉ាងធំធេងក្រៃលែង។
ឯកឧត្ដមអភិបាលខេត្ត បានរៀបរាប់ពីដំណើរការសាងសង់ផ្ទះសម្បែង និងការរៀបចំភូមិឋាន ដល់ ប្រជាពលរដ្ឋភៀសសឹក ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត។ មកទល់ពេលនេះ ប្រជា ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១១.២១៧នាក់/ស្រី៥.៦៦៣នាក់កុមារ ៣.៨៣៩នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចំនួន ១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា។
គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាង សង់ ផ្ទះដែលដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន ២ ៨០៥ខ្នង។ ក្រុមការ ងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់ ធ្វើ កសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងក៏បានផ្តល់ទ្រុងមាន់និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ មានការសាង សង់ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ ៧ម៉ែត្រចំនួន២០ ខ្សែ សំរួលដីសាងសង់សាលារៀន ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ, សាងសង់មណ្ឌលសុខ ភាពដោយកងវិស្វកម្មសម្ដេចតេជោសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និងភា្ជប់ទឹកតាមផ្ទះ ទទួលខុសត្រូវដោយក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍។ ទន្ទឹមនោះ ក្រសួងក៏បានផ្ដល់ពាងទឹកធំក្នុង១គ្រួសារទទួលបានពាង ១ចំណុះ ៥គូប ស្មើនឹង ២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេសរាជរដ្ឋាភិបាល បានជួយ ឧបត្ថម្ភថវិកាក្នុង ១គ្រួសារចំនួន ១០ម៉ឺនរៀល ឧបត្ថម្ភដល់សមាជិកគ្រួសារក្នុងម្នាក់ៗចំនួន ២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹក ប្រចាំ ខែ ២ម៉ឺនរៀលក្នុង១គ្រួសារ។ ជនភៀសសឹកក៏ទទួលបានថវិកាជំនួយសង្គមពិសេសក្នុ ង១គ្រួសារ ចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។
ជាមួយនឹងការរៀបចំភូមិឋាននេះ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រុមការងារ បានផ្ដល់គោលការណ៍ឱ្យពលរដ្ឋជាជនភៀសសឹក រៀបចំការប្រឡង ប្រណាំងផ្ទះស្អាត(៣ខែម្តង) យក ៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះ លេខ ១ទទួលបានថវិកា ៣.០០០ដុល្លារ លេខ២ ទទួលបានថវិកា ២.០០០ដុល្លារ និងលេខ៣ ទទួលបានថវិកា ១.០០០ដុល្លារ ភូមិស្អាតនឹងមានការឧបត្ថម្ភដែរ។
ក្រៅពីនេះមានអង្គការដៃគូផ្សេងៗមានដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្រុះចំនួន២ទីតាំង ព្រមទាំងឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈ ពិភព លោក ជួយលើការងារអប់រំ អង្គការ IOM ជួយលើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តី សង្ឃឹម កម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភថវិកាដល់គ្រួសារជនភៀសសឹក អង្គការរីដូជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀងដល់ជនភៀសសឹក៕
