ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែនមិនមែនជាជម្រើសរបស់កម្ពុជាឡើយ

131

សៀមរាប៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានផ្ញើសារទៅ កាន់ អ្នក សារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយ បញ្ហា ព្រំ ដែន ជា មួយប្រទេសថៃ។ សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចនៅភូមិរង់ចាំ (មជ្ឈ មណ្ឌល ជន ភៀសសឹក) គឺបានបញ្ជាក់ច្បាស់ណាស់ពីជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយ បញ្ហា ព្រំដែន គឺជម្រើសសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធានោះទេ។

ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធា គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធីហើយខ្ញុំ បានដាក់ចេញមធ្យោបាយនេះ ជាកម្មវិធីនយោបាយសម្រាប់ការឃោសនារកសំឡេង ឆ្នោតនៅឆ្នាំ ២០២៧ និង២០២៨ គឺគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមធ្យោបាយសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយ យក ប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់។ សម្តេចតេជោ បានថ្លែងបន្តថា សម្តេចមិន ជឿថា អ្នក នយោបាយល្ងង់ទៅជឿលើការផ្សាយរបស់សារព័ត៌មានថៃនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង