ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត

22

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ តាមយន្តការ​ច្រកចេញចូលតែមួយ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈ​ឯកឧត្ដម​អភិបាល​អញ្ជេីញដឹកនាំកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ 

  លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់សកម្ម​ និង​បានល្អប្រសេីរថែមទៀត​ ព្រមទាំង​ជំរុញផ្សព្វផ្សាយអំពីការ​ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

 លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ឯកឧត្តម ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយ​កិច្ច​ប្រជុំ​នា​រសៀល​នេះ​គឺ​មិនមែន​ជា​លេីកទី​១​នោះទេ​។ ឯកឧត្ដម​អភិបាល​តែងតែ​ក្រេីន​រំលឹក​ និង​ណែនាំ​ជាប់​ជា​ប្រចាំ​ធ្វើ​យ៉ាងណា​ដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង