ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម៤នាក់ ក្រោយធ្វើសកម្មភាពកាប់គាស់ឆ្កឹះសោរផ្ទះលួចទ្រព្យសម្បត្តិអ្នកភូមិផ្សារតូច

46

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣០នាទី កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម៤នាក់ ក្រោយធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោរទ្វារលួចម៉ូតូ ចំនួន២គ្រឿង, ធុងបាសJBLចំនួន១គ្រឿង និងម៉ាស៊ីន FOOD PANDA ចំនួន១គ្រឿង) នៅចំណុចហាងលក់មីហិលយីហោ SEOUL កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង៣០នាទី នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ប្រុក រចនា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរលក់ដូរ និងជនរងគ្រោះឈ្មោះ ខេង សុថុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរអ្នករត់តុ 

ចំណេកជនសង្ស័យដែលកម្លាំងឃាត់ខ្លួន ២នាក់ គេចខ្លួន២នាក់ នោះ រួមមាន ៖ 

១.ជនសង្ស័យឈ្មោះ សៅ រ័ត្នសុគន្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន ធ្លាប់ជាប់ពន្ធនាគា និងប្រើប្រាស់គ្រឿងញៀន)

២.ជនសង្ស័យ ឈ្មោះ រស់ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន)

៣.ជនសង្ស័យឈ្មោះ ហេង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ (គេចខ្លួន)

៤.ជនសង្ស័យ ឈ្មោះ ឡេង ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ (គេចខ្លួន) ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖

-ម៉ូតូចំនួន១គ្រឿងម៉ាកTODAY ពណ៍ផ្កាឈូក គ្មានផ្លាកលេខ និងធុងបាសម៉ាកJBLចំនួន១គ្រឿង(ប្រគល់ជូនជនរងគ្រោះ) 

-ម៉ុតូ១គ្រឿងម៉ាកSIRUS ពណ៍ខ្មៅ ផ្លាកលេខព្រៃវែង1T-0393(មធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ) 

សម្ភារៈបាត់បង់រួមមាន៖

-ម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កូពី ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខភ្នំពេញ1MJ-6602 លេខតួ559078 និងម៉ាកស៊ីន FOOD PANDA ចំនួន១គ្រឿងបច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង