ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារបើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅខែកក្កដាដោយផ្តោតលើការពង្រឹងគុណភាពការងារ ការផ្តល់សេវាសាធារណៈ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរឱ្យកាន់តែមានប្រសិទ្ធភាព

21

ព្រះវិហារ៖នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកលោកស្រី ជាប្រធាន អនុប្រធានការិយាល័យជំនាញ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះបានពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដាក់ចេញនូវដំណោះស្រាយដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងារ។ទន្ទឹមនឹងនេះ ក៏បានកំណត់ទិសដៅ និងផែនការសកម្មភាពសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងគុណភាពការងារ ការផ្តល់សេវាសាធារណៈ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងឱកាសនេះ លោក សំ លាងទ្រី ប្រធានមន្ទីរ បានមានប្រសាសន៍ផ្តល់អនុសាសន៍ដល់គ្រប់ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តពង្រឹងសាមគ្គីភាព ការទទួលខុសត្រូវ និងកិច្ចសហការក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចបាននូវគោលដៅការងារដែលបានគ្រោងទុកប្រកបដោយជោគជ័យ។ជាមួយគ្នានេះត្រូវយកចិត្តថែទាំគ្រឿងចក្រគ្រប់ប្រភេទ និងត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវការពារខ្លួនជានិច្ចពីជំងឺអេដស៍៕

អត្ថបទដែលជាប់ទាក់ទង