ប៉ូលីសឃាត់ខ្លួនលោក ឃឿន សុខឡា ហៅK01 ដើម្បីបញ្ជូនតុលាការពាក់ព័ន្ធករណីហិង្សា
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក ឃឿន សុខឡា ហៅ K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។
នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ឯកឧត្ដមឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ។
សូមជម្រាបថា លោក ឃឿន សុខឡា ហៅ K01 បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានផ្ទុះការចែកចាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ ដោយក្នុងនោះបានបង្ហាញសកម្មភាពរបស់លោកទះកំផ្លៀងទៅលើយុវជនម្នាក់៕
