ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ចាត់តាំងឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង

23

ភ្នំពេញសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចចាត់តាំងឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង។ 

មុនទទួលភារកិច្ចនេះឯកឧត្ដម ផៃ ប៊ុនឈឿន ជាអនុប្រធានទី១ ក្រុមការងារគណបក្ស ដែលមានឯកឧត្ដម ឡួយ សុផាត ជាប្រធាន។

ក្នុងឱកាសនោះឯកឧត្ដមផៃ ប៊ុនឈឿន បានបញ្ជាក់ថា៖ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  និងគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ដែលផ្តល់ទំនុកចិត្ត និងតែងតាំងរូប ខ្ញុំបាទ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ស្របពេលខ្ញុំបាទទទួលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។ 

   ឯកឧត្ដមផៃ ប៊ុនឈឿន បន្តថា៖ខ្ញុំបាទសូមប្តេជ្ញាប្រតិបត្តិដោយស្មោះត្រង់ និងគោរពឲ្យបានដាច់ខាតតាមកម្មវិធីនយោបាយ គោលការណ៍ លក្ខន្តិកៈ និងសេចក្ដីសម្រេចចិត្តនានា របស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង