ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាបង្ហាញលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៧

14

ភ្នំពេញរដ្ឋសភាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដែលធ្វើឡើងនាថ្ងៃទី១ខែកក្កដាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួនសុដារី ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិក សមាជិកា រដ្ឋសភាចំនួន ១០៦រូប។

ខែកក្កដា ឆ្នាំ២០២៦អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១០៦រូប។

សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ បានដំណើរការពិភាក្សានិងអនុម័តដែលមានលទ្ធផលដូចតទៅ៖

អង្គសភាបានអនុម័តយល់ព្រមសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចំនួន ១០៦សំឡេង នៃសមាជិករដ្ឋសភាទាំងមូល ដែលមានរាយនាមដូចតទៅ៖

១-ឯកឧត្តម ហ៊ី វីរៈ អាយុ ៤៨ ឆ្នាំ

២-ឯកឧត្តម អ៊ឹម ចាន់ថុលអាយុ ៥៤ ឆ្នាំ

៣-លោកជំទាវ ឯក សុវណ្ណភារៈអាយុ៥៨ ឆ្នាំ

អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចំនួន ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលមានដូចតទៅ៖

១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។

២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និង លើកទី៦ នីតិកាលទី៧។

អង្គសភាបានដំណើរការតាមរបៀបវារៈដែលមានលទ្ធផលដូចតទៅ៖

១-ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ អានជូនអង្គសភាដោយសម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើក ទី៦ នីតិកាលទី៧ អានជូនអង្គសភាដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។

សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ បានដំណើការតាមរបៀបវារៈទាំង ២ ចប់សព្វគ្រប់នៅវេលា ម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។

អាស្រ័យដោយសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ មិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័ត អង្គសភាបានលើកពេលមួយរយៈសិន។

ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នឹងជូនដំណឹងនៅពេលក្រោយ តាមរយៈសេចក្តីជូនដំណឹង។

អត្ថបទដែលជាប់ទាក់ទង