ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រសិនបើនាយករដ្ឋមន្ត្រីមិនមែនជា «ហ៊ុនសែន» តើសង្គ្រាមនៅកម្ពុជាអាចបញ្ចប់បានទេ?

14

ស្ទឹងត្រែង៖ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិ កម្ពុជា រយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បាន ចោទសំណួរថា ប្រសិនបើ នាយករដ្ឋ មន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច បញ្ចប់បានទេ?

កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេល ប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចា គ្នា ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេច តេ ជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។

តាមរយៈការចរចាច្រើនលើក កម្ពុជា ឈានទៅរកឃើញនូវពន្លឺនៃការបញ្ចប់ជម្លោះតាមរយៈ កិច្ច ព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យក ម្ពុ ជា រៀបចំការបោះឆ្នោត បង្កើតឡើងវិញនូវរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងនាំមកវិញនូវរបបរាជា និយម។ អ្វីដែលកម្ពុជាសម្រេចក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានេះ មិន អាចបញ្ចប់បានទាំងស្រុងនៃសង្គ្រាម និងការបែបបាក់ជាតិនោះឡើយ ព្រោះថាក្រុមខ្មែរ ក្រហម នៅ តែជ្រកក្នុងព្រៃ ហើយធ្វើសកម្មភាពប៉ុនប៉ងមកកាន់អំណាច។

ដើម្បីបញ្ចប់កម្លាំងខ្មែរក្រហមជ្រកក្នុងព្រៃ ដែលជាលឧបសគ្គធំក្នុងកិច្ចអភិវឌ្ឍជាតិ សម្តេច តេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ១៩៩៦ ផ្តើមចេញពីខេត្តកំពង់ស្ពឺ។ នយោបាយឈ្នះ-ឈ្នះ ដែលប្រៀបដូចឱសថពីឋានសួគ៌ ក៏បានព្យា បាលជំងឺបែកបាក់ជាតិរបស់កម្ពុជា ឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

ផ្តើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨នោះហើយ ធ្វើឱ្យកម្ពុជា មានឱកាសពេញ លេញក្នុងកិច្ចកសាងជាតិ។ ប្រសិនបើសង្គ្រាមមិនបញ្ចប់ទេ កម្ពុជា នឹងត្រូវចំណាយពេលវេលាច្រើនលើបញ្ហាសង្គ្រាម ហើយទាញទម្លាក់នូវកិច្ចអភិវឌ្ឍប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តនឹងអ្វីដែលសម្តេចសម្រេចបានសម្រាប់ ជាតិ និងប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយ ដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យជាច្រើននាំនាវាកម្ពុជាមកកាន់ត្រើយនៃវឌ្ឍនភាព ដូច ពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង