ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនណែនាំអភិបាលខេត្តស្ទឹងត្រែងនិងក្រចេះរករបរថ្មីជូនប្រជាពលរដ្ឋបាត់បង់របរនេសាទក្រោមវិធានការការពារផ្សោត

17

ស្ទឹងត្រែងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំអភិបាលខេត្តស្ទឹង ត្រែង និងខេត្តក្រចេះ ឱ្យខិតខំរកមុខរបរថ្មីជូនប្រជាពលរដ្ឋដែលបាត់បង់របរនេសាទក្រោមវិធាន ការការពារផ្សោត។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

ត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និង ប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅ ទន្លេ មេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ។

មុនឆ្នាំ២០២៣ សត្វផ្សោតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឈមជោគវាសនាមិន ប្រាកដប្រជា ព្រោះអត្រាស្លាប់ខ្ពស់ ហើយការកើតមានអត្រាទាប។ ក្នុងពេលអញ្ជើញបើកការ ដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គខេត្តក្រចេះ ក្នុងខែមករា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានប្រកាសអាសន្នពីជោគ វាសនារបស់សត្វផ្សោត និងបានជំរុញអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីការពារ សត្វ ផ្សោត។

ក្រោយការប្រកាសអាសន្ននោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ជាពិសេសការបង្ក្រាបបទ ល្មើសនេសាទ។ ស្ថានភាពសត្វផ្សោតបានប្រែមកភាពល្អប្រសើរ ពោលការស្លាប់មានចំនួនតិច ហើយកើតមានចំនួនច្រើន។ ក្នុងនោះឆ្នាំ២០២៥កន្លងទៅ គឺមិនមានផ្សោតស្លាប់នោះឡើយ។

របាយការណ៍បានបង្ហាញថា មុនពេលសម្តេចតេជោ ប្រកាសអាសន្ន ផ្សោតនៅទន្លេមេគង្គមាន ចំនួនត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នមានចំនួនរហូតដល់ ១១៧ក្បាល។ ចំនួននេះ កើន ឡើងចំនួន ២១ក្បាល។

ទន្ទឹមនឹងវិធានការទប់ស្កាត់ការនេសាទ ដើម្បីការពារជីវិតសត្វផ្សោតនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់រករបរថ្មីជូនប្រជា ពល រដ្ឋ ដែលរងផលប៉ះពាល់ពីវិធានការការពារសត្វផ្សោតទាំងនេះ ដើម្បីពួកគាត់អាចរកចំណូលទ្រទ្រង់ជីវភាព។

អត្ថបទដែលជាប់ទាក់ទង