ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះអគារខុនដូរនៅជាន់ទី៤៣ក្នុងខណ្ឌជ្រោយចង្វារសមត្ថកិច្ចគ្រប់គ្រងនិងពន្លត់បានទាំងស្រុង

14

ភ្នំពេញ៖អគ្គិភ័យឆេះអគារខុនដូរនៅជាន់ទី៤៣ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចជំនាញគ្រប់គ្រង និងពន្លត់បានទាំងស្រុងហើយ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យកើតឡើង កម្លាំងជំនាញនៃការិយាលនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងរថយន្ដជំនួយបានចេញប្រតិបត្តិការភ្លាមៗ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ 

ត្បិតបើអគ្គិភ័យឆេះនៅជាន់ខ្ពស់បំផុតនៃអគារក៏ដោយ ប៉ុន្ដែសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធីសង្គ្រោះតាមបច្ចេកទេស រួមជាមួយសម្ភារសង្គ្រោះនៅក្នុងអគារទើបពន្លត់បានទាំងស្រុងទាន់ពេលវេលា ដោយមិនបង្កឲ្យមានការគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

អត្ថបទដែលជាប់ទាក់ទង