ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះសម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តព្រះវិហារ

16

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា អញ្ជើញ ជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តព្រះវិហារ។ ពិធីសំណេះសំណាលនេះ មាន ការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ ប្រធាន ក្រុមការងារ ថ្នាក់ ជាតិ ចុះជួយខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម ទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរ ឆ្ពោះ ទៅ កាន់ មូល ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ ២០ ២៦។ រាជធានី ខេត្តចំនួន២២រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញ ជួប សំណេះ សំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយ រៀង ព្រៃវែង រាជ ធានី ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើ កិច្ច ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូច ជា ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក ឡើង ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្ម ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ឯកឧត្ដមគីម រិទ្ធី អភិបាលខេត្តព្រះវិហារបញ្ជាក់ថា៖ខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃប្រទេសកម្ពុជា មាន ក្រឡាផ្ទៃជាង ១៣ពាន់គីឡូម៉ែត្រក្រឡា បែងចែកជា ១ក្រុង ៧ស្រុក ៤៩ឃុំ ២សង្កាត់ និង ២៣២ភូមិ។

ខេត្តព្រះវិហារ មានផ្លូវជាតិសំខាន់ៗឆ្លងកាត់កាត់ និងតភ្ជាប់ដូចជា ផ្លូវជាតិលេខ៦២ ផ្លូវជាតិ លេខ៩ ផ្លូវជាតិលេខ៥៦ និងផ្លូវជាតិលេខ៩៥ ព្រមទាំងមានសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងប្រាសាទបុរាណជាច្រើន ក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

ខេត្តព្រះវិហារ មានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ៧២ពាន់គ្រួសារ ស្មើនឹង ២៨៧ពាន់ នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងមានចំនួន ១៧៧ពាន់នាក់។

ការអភិវឌ្ឍជាតិ ជំរុញជីវភាពពលរដ្ឋឱ្យល្អប្រសើរជាគោលនយោបាយដ៏អាទិភាពរបស់រាជរដ្ឋា ភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្រោមគោលនយោបាយបង្ហាញពីឆន្ទៈដ៏មុះមុតនេះ គ្រប់ខេត្តក្នុង ប្រទេស កម្ពុជា ត្រូវ បានជំរុញកិច្ចអភិវឌ្ឍន៍ ហើយកំពុងទទួលបាននូវមនុញ្ញផលនៃកិច្ចអភិវឌ្ឍន៍នេះ។

ខេត្តព្រះវិហារ បើទោះបីជាខេត្តនៅឆ្ងាយពីភ្នំពេញ ហើយជាប់ព្រំដែនជាមួយប្រទេសថៃ ក៏ ទទួល បានការយកចិត្តទុកដាក់ និងជំរុញកិច្ចអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល ហើយទទួល បាន សមិទ្ធផលគួរឱ្យកត់សម្គាល់។

១) ការងារកសិកម្ម និងប្រព័ន្ធធារាសាស្ត៖ ខេត្តព្រះវិហារ ជាខេត្តមានសក្តានុពល និងពឹង ផ្អែក លើវិស័យកសិកម្ម ជាពិសេស គឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រង ជាសហ គមន៍ កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញ-លក់ ជាមួយក្រុមហ៊ុន សហ គ្រាស ចំនួន ៩ក្រុមហ៊ុន។ ផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១០ម៉ឺនហិកតា ទទួលបាន ទិន្ន ផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។

ខេត្តព្រះវិហារ មានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈ ជាគ្រួសារ។

ក្រៅពីដំណាំកសិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចិមសត្វ ។

ផ្សារភ្ជាប់ទៅនឹងវិស័យកសិកម្មនេះ ខេត្តព្រះវិហារមាន ប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និ ង ខ្នាតតូចសរុប ៤៨កន្លែង ជាពិសេសគឺអាងទំនប់ ទឹករក្សា ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ដែល មានសក្កានុពលជាជង្រុកមច្ឆជាតិ ជីវៈចម្រុះ ធានា ការផ្គត់ផ្គង់ទឹកសម្រាប់ការធ្វើកសិកម្ម ការ រំដោះទឹកជំនន់ និងមានអំណោយផលខាងវិស័យ ទេសចរណ៍ធនធានធម្មជាតិផងដែរ។

២) ការងារទេសចរណ៍៖ ខេត្តព្រះវិហារ គឺជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ធម្មជាតិ និង ប្រវត្តិ សាស្រ្តដ៏ល្បីល្បាញ និងមានសក្កានុពល ដោយមានប្រាសាទបុរាណ និងទីតាំង បុរាណ ដ្ឋានចំនួន ២៨៥កន្លែង ពោល គឺជាខេត្តដែលមានប្រាសាទបុរាណលំដាប់ទី២ បន្ទាប់ពីខេត្ត សៀម រាប។

ខេត្តមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ រួមទាំងតំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះខ័ន និង រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិកែច្នៃ និងសហគមន៍អេកូទេសចរណ៍សរុបចំនួន ២៨ទីតាំងទៀត។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា កម្សាន្ត ក្នុងខេត្តព្រះវិហារប្រមាណជាង ១០ម៉ឺននាក់ ថយចុះ ៦១ភាគរយ បើប្រៀបធៀប នឹង ឆ្នាំ២០២៥ ដោយសារបញ្ហាសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺប្រា សាទ ព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងជាសក្កានុពលខ្លាំង សម្រាប់វិស័យ ទេសចរណ៍ត្រូវបានរងគ្រោះជាដំណំដោយការបាញ់ប្រហារពីសំណាក់យោធាថៃ នៅអំឡុង ពេលសង្គ្រាមឈ្លានពានទាំង ២លើកន្លងមក។

៣) ការងារឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពល៖ នៅទូទាំងខេត្តព្រះវិហារ មានសិប្បកម្ម កែ ច្នៃ និងសហគ្រាសខ្នាតតូច និងមធ្យមសរុប ១.៣០០មូលដ្ឋាន ដែលប្រើប្រាស់កម្លាំង ពល កម្ម ប្រមាណ ៣ពាន់នាក់។

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងប្រតិបត្តិករទឹកស្អាត សុបចំនួន ៦មូលដ្ឋាន ដែលបានតភ្ជាប់ការ ប្រើ ប្រាស់ទឹកស្អាត ជូនប្រជាពលរដ្ឋបានចំនួន ៩៣លើ ២៣២ភូមិស្មើនឹង ៤០ភាគរយ។

ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ មានធនធានរ៉ែសំខាន់ៗដូចជា រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មាន អាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន, អាជ្ញាបណ្ណអណ្ដូងរ៉ែបើក និង កាដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន។ ដោយឡែកវិស័យថាមពល បានតភ្ជាប់ បណ្តាញ អគ្គិសនីប្រើប្រាស់នៅតាមខ្នងផ្ទះ ប្រជាពលរដ្ឋសម្រេចបានប្រមាណ ២១៨ភូមិ លើ ភូមិសរុប ២៣២ភូមិ ស្មើនឹង ៩៣ភាគរយ។

៤) ការងារអប់រំ និងសុខាភិបាល៖ ខេត្តព្រះវិហារមានសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់ កម្រិត សិក្សា សរុបចំនួន ៣១០កន្លែង មានសិស្សសរុបប្រមាណជា ៦៤ពាន់នាក់ មាន អគារ សិក្សាសរុបប្រមាណ ១ពាន់ខ្នង ក្នុងនោះ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន ចំនួន ១២៣ខ្នង ស្មើនឹង ៩៧៩បន្ទប់ និងអគារសិក្សាឧបត្ថម្ភដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៨ខ្នង ស្មើនឹង ៤១បន្ទប់។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផល រួម មាន៖ បេក្ខជន សរុប ១.៩១៣នាក់ ប្រឡងជាប់ ១.៦៩៩នាក់ ស្មើនឹង ៨៩,២៨ភាគរយ ក្នុង នោះ និទ្ទេសA ចំនួន ១២នាក់, និទ្ទេសB ចំនួន ៧៧នាក់, និទ្ទេសC ចំនួន ៣៦៦នាក់, និទ្ទេស D ចំនួន ៧៥៤នាក់ និងនិទ្ទេសE ចំនួន ៤៩០នាក់។

ខេត្តព្រះវិហារ មានមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង, មណ្ឌលសុខភាព ៣៣កន្លែង, ប៉ុស្តិ៍ សុខ ភាព ១៣កន្លែង, ឱសថស្ថាន និងមូលដ្ឋានសុខាភិបាលឯកជនសរុប ២៥៥កន្លែង និងបាន ស្នើ សុំ ដំឡើងកម្រិតមណ្ឌលសុខភាពគូលែន ទៅជាមន្ទីរពេទ្យបង្អែកស្រុកគូលែនបន្ថែម ទៀត ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព និងពិគ្រោះព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ទាន់ ពេលវេលា។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ លទ្ធផល នៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានដូចខាងក្រោម៖ ការពិនិត្យពិគ្រោះជំងឺសរុបចំនួន ១០៧ពាន់នាក់។ ករណី សម្រាក ព្យាបាល(មន្ទីរពេទ្យ) ចំនួន ៥៦ពាន់នាក់។ បានគាំពារដោយគម្រោងមូល និធិ សម ធម៌ ដល់ប្រជាពល រដ្ឋក្រីក្រចំនួន ២៦ពាន់នាក់។ អ្នកជំងឺត្រូវបានលើកលែងបង់ថ្លៃ ចំនួន ៤៤ពាន់នាក់។

ការអនុវត្តគោលនយោបាយគាំពារសង្គម៖ រដ្ឋបាលខេត្ត បានខិតខំអនុវត្ត កម្មវិធី ជាតិ ជំនួយ សង្គម របបសន្តិសុខសង្គម កម្មវិធីស្តារលំនៅឋានជូនគ្រួសារ ដែលរងផល ប៉ះពាល់ ដោយ សង្គ្រាម និងកម្មវិធីរក្សាលំនឹង ជីវភាពគ្រួសារដែលមិនទាន់អាចវិលត្រឡប់ ទៅលំនៅ ឋាន វិញ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ 

១៖ កម្ម វិធី ជំនួយសង្គមកញ្ចប់គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួន ១៥.ពាន់គ្រួសារ មាន ទឹកប្រាក់ ៩៣០លានរៀល។

២៖ បើកផ្តល់ប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីនៅ ពេលសម្រាលកូនសរុប ប្រមាណ ១៨.៩០០ករណី ដែលមានទឹកប្រាក់សរុប ប្រមាណ ៤ពាន់លានរៀល។

៣៖ បើកប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយសង្គ្រាម ដែលខូចខាតផ្ទះចំនួន ២២៣ គ្រួសារ មានទឹកប្រាក់ប្រមាណ ១.៤០០លានរៀល។

៤៖ បានបើកប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយសង្គ្រាមមិនទាន់អាចវិលត្រឡប់ ទៅលំនៅខានវិញសរុប ៥៨៣គ្រួសារ មានទឹកប្រាក់ប្រមាណ ៣៦០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង