ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនផ្តល់ផ្ទះ១០២ខ្នងជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

15

ព្រះវិហាររ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្រេចផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ។ ការប្រកាសផ្តល់នេះ បានធ្វើឡើងក្នុងឱកាស សម្តេចតេជោ ជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនាព្រឹកថ្ងៃនេះ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឡើងធ្វើរបាយការណ៍ ពី ស្ថានភាពរបស់អតីតយុទ្ធជននៅក្នុងខេត្ត ព្រមទាំងបានបង្ហាញពីការខ្វះខាតផ្ទះសម្រាប់អតីត យុទ្ធ ជនចំនួន១០២ខ្នងទៀត។

ក្រោយបានស្តាប់របាយការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ផ្ទះចំនួន ១០២ ខ្នង ជូនដល់អតីតយុទ្ធជនដែលមិនទាន់បានផ្ទះនោះ។ ផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភ ពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង ហើយលោក ភឺន ផល្លា ចំនួន៥០ខ្នង។

អតីតយុទ្ធជន សុទ្ធសឹងជាអ្នកមានគុណបំណាញ់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។ ក្នុងសកម្ម ភាពបុព្វ ហេតុជាតិពីអតីតកាល មានអតីតយុទ្ធជនធ្លាក់ខ្លួនពិការ ហើយត្រូវរស់ជាមួយពិការ ភាពរហូតដល់ពេលបច្ចុប្បន្ន។

តបស្នងនូវមហាគុណបំណាច់របស់អតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់ពួក គាត់។ ដើម្បីលើកកម្ពស់ជីវភាព និងបង្កការរស់នៅឱ្យបានល្អប្រសើរសមនឹងអ្វីដែលជាការ លះ បង់ របស់ អតីតយុទ្ធជននោះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលនយោបាយជាដីធ្លី សម្រាប់ បង្ក បង្កើនផល និងធ្វើជាលំនៅឋាន។ បន្ថែមពីលើតាមរយៈសមាគមអតីតយុទ្ធជន និង និវត្តជន បានកៀរគរសប្បុរសជនសាងសង់ផ្ទះជូនពួកគាត់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្នុងកំលុងពេលចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពតាមខេត្ត សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹក ដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ ពួក គាត់។ ជាពិសេសត្រូវគិតគូរពីការសិក្សារៀនសូត្ររបស់កូនចៅអតីតយុទ្ធជន។

សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរឱ្យរៀបចំកម្មវិធីពិសាអាហារ ប្រចាំឆ្នាំ ជូនអតីតយុទ្ធជន ឬអញ្ជើញគាត់ចូលរួមក្នុងកម្មវិធីនានាដែលខេត្តមាន៕

អត្ថបទដែលជាប់ទាក់ទង