ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ ទុរគត​ជន​ ឬ​ជន​អនាថា​រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ផ្តល់​ជូន​សេវា​បូជាសព​ ហើយ​បេីករណី​ខ្សត់ខ្សោយ​ខ្លាំង​រហូតគ្មាន​ក្តារម្ឈូស​ ក៏នឹង​ផ្តល់​ជូន​ដែរ

14

ភ្នំពេញ៖ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ ទុរគត​ជន​ ឬ​ជន​អនាថា​រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ផ្តល់​ជូន​សេវា​បូជាសព​ជូន​ ហើយ​បេីករណី​ខ្សត់ខ្សោយ​ខ្លាំង​រហូតគ្មាន​ក្តារម្ឈូស​ ក៏នឹង​ផ្តល់​ជូន​ដែរ។

នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២២កក្ដដា២០២៦។

ដោយថ្មី​ៗនេះ​មាន​ករណី​លេចឡើង​នូវ​ការ​ផ្សព្វផ្សាយ​អំពី​តារាង​តម្លៃ​សម្រាប់​បូជាសព​នៅក្នុង​វត្ត​ ហើយ​បេីទោះជា​ព្រះគ្រូ​ចៅ​អធិការ​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​យ៉ាង​ណា​ក្តី​ ក៏នៅការ​វែកញែក​ករណី​នេះ​ដដែល​។ 

ដូចនេះ​ក្នុង​នាម​រដ្ឋបាល​រាជធានីភ្នំពេញ​ ខ្ញុំ​សូមបញ្ជាក់ជូន​បន្ថែមទៀត​ថា​ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ ទុរគត​ជន​ ឬ​ជន​អនាថា​ជាដើម​ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ផ្តល់​ជូន​សេវា​បូជាសព​ជូន​ ហើយ​បេីករណី​ខ្សត់ខ្សោយ​ខ្លាំង​រហូតគ្មាន​ក្តារម្ឈូស​ ក៏នឹង​ផ្តល់​ជូន​ដែរ។ 

ដូច្នេះសូមបងប្អូន​អាចទាក់ទង​មក​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ ខណ្ឌ​ ដែល​នៅ​ជិតបំផុត​បាន​ ឬ​អាច​ទាក់ទង​មក​រដ្ឋបាលរាជធានីភ្នំពេញ​តាម​តាម​លេខ​ Hotline: 1299 បាន។៕

អត្ថបទដែលជាប់ទាក់ទង