ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនសង្ឃឹមថាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យដំណើរប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ

13

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រ ដំណើរ លើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែក សិទ្ធិ មនុស្សរបស់អង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថូម៉ាស់ អេនឌ្រូ នឹងធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លទ្ធិ ប្រជា ធិប តេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ ចូលជួប សម្តែង ការគួរសម និងជជែកលើកិច្ចការមួយចំនួនពាក់ព័ន្ធដំណើរ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានការអបអរសាទរ ចំពោះ លោក ថូម៉ាស់ អេនឌ្រូ ដែល ទទួល បានការតែងតាំងជារាយការណ៍ពិសេស របស់ អង្គការ សហ ប្រជាជាតិ ជំនួសលោក វីទិត មុតាប៊ន ដែលបានលាលែងពីតំណែងកាលពី ពេល ថ្មីៗ នេះ ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ជំនួបរបស់សម្ដេច ជាមួយ លោក អេន ឌ្រូ នាពេលនេះ នឹងជួយឱ្យលោកឈ្វេងយល់អំពី វឌ្ឍនភាព ស្ថានភាពសិទ្ធិ មនុស្ស ក៏ដូចជាដំណើរការប្រជាធិប តេយ្យនៅ កម្ពុជា ។ 

លោក លោក ថូម៉ាស់ អេនឌ្រូ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និង សហ ការី បាន ជួបសម្តែងការគួរសម ។ លោក វាយតម្លៃខ្ពស់ ចំពោះជំនួបនេះ ហើយគឺជាសញ្ញាវិជ្ជមានដ៏ល្អ បង្ហាញ អំពី ការផ្ដល់តម្លៃ ទៅលើការ ជជែក ពិភា ក្សា គ្នាអំពីបញ្ហាសិទ្ធិមនុស្ស។ 

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាន រំលឹក កាលពីពេលលោកធ្វើជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ អង្គការ សហ ប្រជា ជាតិ ប្រចាំនៅមីយ៉ាន់ម៉ា លោកមិនមានឱកាសជួប ជា មួ យ មេដឹក នាំ កំពូលប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ត្រង់ចំណុចនេះ លោក វាយ តម្លៃខ្ពស់ ចំពោះការផ្ដល់ឱកាសរបស់សម្ដេចតេជោ ឱ្យលោកបានជួប។ 

លោក លោក ថូម៉ាស់ អេនឌ្រូ ក៏បាន រំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ពេលនៅជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ដោយអំពាវ នាវឱ្យ បន្ធូរ បន្ថយ ទោសដល់អ្នកទោសមីយ៉ាន់ម៉ា ដែលត្រូវកាត់ទោសប្រហារជីវិត។ លោក អេនឌ្រូ បានលើកឡើងថា លោកចាប់អារម្មណ៍ ខ្ពស់ ចំពោះ ការអំពាវ នាវ របស់សម្ដេចតេជោកាលពីពេលនោះ។

លោក អេនឌ្រូ បាន អប អរសាទរ និងកោតសរសើរ កម្ពុជា ដោយបាន លើក ឡើង ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ ក្នុងការ ផ្ដល់ សច្ចា ប័ន ទាក់ទងទៅនឹងសន្ធិសញ្ញាសិទមនុស្សអន្តរជាតិ។ នេះជាចំណុចដ៏ល្អ ប្រសើរ មួយ ដែល កម្ពុជា បាន ធ្វើ ហើយមានការកោតសរសើរពីសំណាក់ អ្នករាយ ការណ៍ ពិសេសរបស់អង្គការសហជាតិ។

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជា ជាតិប្រចាំនៅកម្ពុជា លោក អេនឌ្រូ ក៏បានលើកឡើងអំពីចំណុចខ្វះខាតមួយ ចំនួនពាក់ព័ន្ធស្ថានភាពសិទ្ធិ មនុស្ស និងការ បញ្ចេញ មតិ។

ឆ្លើយតបការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតមួយ ចំនួន ពាក់ ព័ន្ធសិទ្ធិមនុស្ស ជា ពិ សេសទាក់ទងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេ ជោ ហ៊ុន សែន បានលើកឡើងថា ពេលនិយាយអំពីសិទ្ធិ មនុស្ស គេត្រូវ និយាយ អំពី សិទ្ធិរស់រៀនមានជីវិតជាមុនសិន ដែលជាការផ្ដល់ អា ទិ ភាព របស់ រដ្ឋាភិ បាល កម្ពុជា។ ដូច្នេះសិទ្ធិបញ្ជេញមតិ អាចកើតមានទៅ បាន អាស្រ័យលើ សិទ្ធិ រស់រៀន មានជីវិត រស់រៀនមានជីវិត មានសន្តិភាព ស្ថេរភាព ជាដើម ទើបមានសិទ្ធិបញ្ចេញមតិ។ 

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការ បញ្ចេញមតិទាំងឡាយ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដឹកនាំ ដោយ សម្ដេចមហា បវរ ធិបតី ហ៊ុន ម៉ា ណែត ក៏ដូចជាពេលសម្ដេច តេជោ ធ្វើជា នា យករដ្ឋមន្ត្រី គឺ បានបើក សិទ្ធិសេរី ភាពពេញលេញក្នុងការ បញ្ចេញមតិរបស់ ប្រជា ពលរដ្ឋ ឬការ អនុវត្តសិទ្ធិ មនុស្ស។ ប៉ុន្តែសិទ្ធិបញ្ចេញមតិទាំងឡាយត្រូវស្ថិតនៅ ក្រោមក្រប ខណ្ឌ ច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញ របស់កម្ពុជា តែម្ដង។ 

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្តេចបើកសិទ្ធិ រិះគន់ ក្នុង ន័យ ស្ថាបនា ក៏ ប៉ុន្តែ បើក្នុងន័យប្រាសចាក អំពីរដ្ឋ ធម្មនុញ្ញ របស់កម្ពុជាហើយ នោះមិនមែន ជា សិទ្ធិនៃការបញ្ចេញមតិទេ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបន្ថែមថា ការ អនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សសម្រាប់ប្រទេសនានានៅលើសកលលោកនេះ សេរី ភាព នៃការ បញ្ចេញមតិ មិនមានប្រទេសណាមួយអនុវត្តបានល្អឥត ខ្ចោះ នោះឡើយ ពោលគឺតែងតែមានចំណុចខ្វះខាត។ ប៉ុន្តែការខ្វះខាតនោះ ត្រូវបានកែលំអ និងស្ថាបនាជាបន្តបន្ទាប់។ សម្តេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញវឌ្ឍនភាពផ្នែកសិទ្ធិម នុ ស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង