ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រោសប្រទានលើកលែងទោសបើកផ្លូវឲ្យចាកចេញទៅក្រៅប្រទេសបាន

10

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ​ព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលទើបទទួលបានមុននេះបន្តិច។

លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅ​ពេល​នេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម សុខា ទទួល​បាន​ការលើកលែងទោសម្តងរួចមកហើយ។ តែប្រោសព្រះរាជទានទោសកាល​នោះ គឺសម្រាប់តែការជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំប៉ុណ្ណោះ តែទោស​ហាម​ឃាត់ចេញក្រៅប្រទេស និងការហាមឃាត់ធ្វើនយោបាយ មិនត្រូវបានលើក​លែង​នោះឡើយ។

តែព្រះរាជទានលើកលែងទោសនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការទូលថ្វាយ​ពីសំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រះ​មហា​ក្សត្រ បានបញ្ចប់ការហាមឃាត់សម្រាប់ការចេញទៅក្រៅប្រទេស។ ដូច្នេះនៅពេលនេះ លោក កឹម សុខា នៅតែទោសមួយទៀតប៉ុណ្ណោះ គឺទោសហាមឃាត់ធ្វើនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង