ពលរដ្ឋថៃ៣៦នាក់ពាក់ព័ន្ធបទល្មើសឆ្លងដែនខុសច្បាប់ត្រូវកម្ពុជាបញ្ជូនចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចកម្ពុជា បានប្រគល់បញ្ជូនជនជាតិថៃចំនួន ៣៦នាក់ ក្នុងនោះមានស្រី ១៨នាក់ ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
ការបញ្ជូនជនជាតិថៃទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានអនុវត្តទោសចប់សព្វគ្រប់តាមច្បាប់កម្ពុជា។ ក្នុងអំឡុងពេលនៃការប្រគល់ទទួល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានចែកទឹកសុទ្ធជូនដល់ជនជាតិថៃ ទាំងអស់ដើម្បីហូបផងដែរ៕
