ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) បាន២ករណីឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង

17

ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលម៉ិញនេះបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) បានចំនួន២ករណីដោយទី១ ពាក់ព័ន្ធបទល្មើស ក្រោមរូបភាពបង្ហោះផ្សព្វផ្សាយស្វែងរកការងារនិងទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័

ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង។

  លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបបានចំនួន ៥៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥៣៣នា ក់ (ស្រី ១៤៨នា ក់ ) និងស្នាក់នៅគ្មានលិខិតឆ្លងដែនចំនួន ៤នាក់។

ក្នុងចំណោម ៥៨ទីតាំងនេះក្រុមការងារ បានពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសចំនួន២ករណីរួមមាន៖

១. នៅខុនដូរ Peninsula ជាន់ទី២១ បន្ទប់លេខD២ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឃាត់ ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុស) មានជនជាតិចិននិងចិនតៃវ៉ាន់ គ្មានលិខិតឆ្លងដែន ព្រមទាំងដកហូតសម្ភាររួមមាន៖ កុំព្យូទ័រ យួរដៃ៣គ្រឿងនិងទូរស័ព្ទ ១១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថាសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាព បង្ហោះផ្សព្វផ្សាយស្វែងរកការងារ។

២. នៅអគារហ័នយូប្រផឹធីអគារ A១ (បន្ទប់លេខ១៥-៣៣, ១៦-៣៥, ១៧-៣៦, ១៨-៣៦, ១៩-១៥) និងអគារ A២ (បន្ទប់លេខ០៧-១១, ០៧-២៥, ១៣A -២៦, ១៣A -៣០, ១៧ -២៥, ១៨-២៨, ២០-២៥) ស្ថិតនៅក្បាលដីលេខ៧ ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួន ជនសង្ស័យចំនួន ៥៣នាក់(ស្រី  ៧នាក់) មានជនជាតិវៀតណាម ៥២នាក់ (ស្រី ៧នាក់) និងជនជាតិចិន ១នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖កុំព្យូទ័រ យួរដៃ ៨៨គ្រឿង ទូរស័ ព្ទ ៣៣០គ្រឿង កុំព្យូទ័រ All in one ៩គ្រឿង ដុំ WiFi ៧គ្រឿង និង Tablet ១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS )។

ដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជនសង្ស័យនិងសម្ភារជាវត្ថតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងកា រដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង