ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់ថ្ងៃអាទិត្យមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន​ ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល​ ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ 

17

ភ្នំពេញ៖​ ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់​នេះ​ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន​ ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល​ ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។

  លោកស្រី​ ដោ សម្ផស្ស នាយករងរដ្ឋបាល​ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ។ លោកស្រីបន្តថាតាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ លោកស្រីបញ្ជាក់ថាជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ,កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និង​កម្លាំង​សមត្ថកិច្ច​រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។  ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញតែង​បានដាក់​បញ្ចូលនូវផ្ទាំង​ទស្សនីយភាព​ និង​ការ​សម្ដែង​សិល្បៈ​ចម្រុះ​បុរាណ​ សម័យ​ បន្ថែម​ពីលេីការរៀបចំឲ្យមានការលក់ដូរចំណីអាហារ​ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ប្រភេទ​សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត។

គួរបញ្ជាក់ដែរថា៖​ ផ្លូវថ្មើរជើងចតុមុខ​ ទទួលបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក​ ជាទីក្រុងសប្បាយភាព​នាពេលរាត្រី ហើយចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ជាងនេះទៅទៀតផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូនមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ រួមមាន​៖​ ស្ថាតទូតសហរដ្ឋអាមេរិក​ ស្ថានទូត​ចិន​ សហភាព​អឺរ៉ុប​ និង​ស្ថានទូត​ផ្សេងៗ​ទៀត​ជ្រើសរើសជា​ទីតាំង​ប្រារព្ធ​កម្មវិធី​សំខាន់ៗ​របស់​ខ្លួន​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង