សម្តេចតេជោហ៊ុនសែនចាប់ផ្តើមចូលតារាងវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាង១ឆ្នាំ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានចាប់ផ្តើមចូលតារាងវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចខកខាងលេងជាង ១ឆ្នាំ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចតេជោបានសរសេរដូច្នេះថា៖ «ក្រោយការខកខានវាយកូនគោលជាង១ឆ្នាំ ថ្ងៃនេះឆ្លៀតវាយកូនគោល។ ជាមួយតារាងថ្មី ឧបករណ៍វាយថ្មីជាមួយដៃគូប្រកួតចាស់ខ្ញុំ នៅវាយបានតែមិនទាន់ល្អ។ ការវាយមិនទាន់ល្អ អាចមកពីខានវាយរយៈពេលយូរ ហើយក៏អាចមកពីទម្ងន់ដែលមុនៗ វាយក្នុងទម្ងន់ ៨០kgតែថ្ងៃនេះ ចាប់វាយក្នុងទម្ងន់៧៦.៧kg និងវាយចប់រយៈពេល២ម៉ោងទម្ងន់ធ្លាក់មកត្រឹម ៧៥.៦kg ប្រហែលកាឡូរីធ្លាក់ខ្លាំងមកធាតុអាកាសក្តៅ។ រីករាយនិងជូនពរចុងសប្តាហ៍»៕
