ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីណែនាំឱ្យត្រៀមខ្លួនឆ្លើយតបផលប៉ះពាល់ដោយសារបាតុភូតធម្មជាតិអែលនីញ៉ូ

13

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ត្រៀមខ្លួនឆ្លើយតបផលប៉ះពាល់ទាំងឡាយបណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ។ 

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន ណែនាំឱ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវសហការជាមួយគណៈ កម្មា ធិការជាតិគ្រប់គ្រង គ្រោះ មហន្ត រាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍ និង ផ្សព្វ ផ្សាយ ជាប្រចាំជូនប្រជាពលរដ្ឋ បានដឹង អំពីផលវិបាកនៃការប្រែប្រួលអាកាស ធាតុ នេះ និងត្រៀមឆ្លើយតបនូវមធ្យោ បាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះ ប្រជាពលរដ្ឋក្នុងករណីចាំបាច់។

សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេ សាទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ត្រៀមបម្រុងស្បៀង សម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជា កសិករដែលរងផលប៉ះពាល់ឱ្យ បាន ទាន់ពេលវេលា។ ក្រសួងសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយ អំពីវិធានការ ការពារ ខ្លួនពីផល ប៉ះពាល់ ពីបាតុភូតនេះ។រីឯក្រសួងរ៉ែ និងថាមពល ត្រូវត្រៀមថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ជូន ប្រជា ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង