កងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាបន្តបន្ទាប់ដោយឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន២០នាក់
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដមលោក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ និងតាមការណែនាំពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវជាប់ជាប្រចាំ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងប៉ុស្តិ៍ សង្កាត់ ចុះរដ្ឋបាលនៅតំបន់មិនរៀបរយ នៅតំបន់មាត់ទន្លេ ដោយឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន២០នាក់។
ជាក់ស្តែង មួយរយៈពេលកន្លងមកនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ អធិការនគរបាលខណ្ឌឬស្សីកែវ គណៈបញ្ជាការឯកភាពសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានចុះកាប់ឆ្ការព្រៃ និងរុះរើសំណង់មិនរៀបរយលើដីសាធារណៈច្រាំងទន្លេរបស់រដ្ឋ។
នៅថ្ងៃទី០៣ ខែ សីហាឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះរដ្ឋបាលនៅទីតាំងខាងលើបានប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់។
ចំពោះទីតាំងខាងលើ គណៈបញ្ជាការឯកភាពបានចុះចំនួន០៤លើក ប្រមូលអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន២០នាក់ ស្រី០១នាក់ ។ ចំពោះអ្នកប្រើប្រាស់គ្រឿងញៀនបានប្រគល់អោយសង្គមកិច្ចខណ្ឌឬស្សីកែវ ដើម្បីបន្តនិតិវិធី។
គួររំលឹកដែរថា៖កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានចុះបង្ក្រាបទីតាំងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននៅសំណង់មិនរៀបរយក្រោយខ្សាចទ្រង់ទា ក្នុងនោះ ឃាត់ខ្លួនអ្នកប្រើប្រាសបានចំនួន០៧នាក់។
នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និងនាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ រួមជាមួយអធិការនគរបាលខណ្ឌឬស្សីកែវ ចៅសង្កាត់ច្រាំងចំរេះ១ នាយប៉ុស្តិនគរបាលរដ្ឋបាលច្រាំងចំរេះ១ ការិយាល័យសង្គមកិច្ចខណ្ឌ បានចុះរដ្ឋបាល នៅក្រោយខ្សាច់ និងទ្រង់ទា ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ជាលទ្ធផលឃាត់ខ្លួនអ្នកប្រើប្រាសគ្រឿងញៀន បានចំនួន០៥នាក់។
នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៦ គណៈបញ្ជាកាឯកភាពសង្កាត់និងប៉ុស្តិបានចុះរដ្ឋបាលនៅទីតាំងក្រោយខ្សាចនិងទ្រុងទាប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់ស្រីចំនួន០១នាក់៕
