ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ថាកិច្ចព្រមព្រៀងស្តីពីការបេីកច្រកសមុទ្រ Hormuz ជិតសម្រេចបានតែនឹងមិនបេីកផ្លូវទឹកនេះដោយឯកឯងឡេីយ

132

តេហេរ៉ង់៖អ៉ីរ៉ង់បានលើកឡើងថា កិច្ចព្រមព្រៀងជាមួយអូម៉ង់ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz គឺជិតសម្រេចបានហើយ ប៉ុន្តែវានឹងមិនគ្រប់គ្រាន់ដើម្បីធានាឱ្យមានការធ្វើដំណើរដោយសេរីតាមផ្លូវទឹកនេះទេ ខណៈអេមីរ៉ាត់អារ៉ាប់រួមបានអះអាងថា អ៉ីរ៉ង់បានវាយប្រហារនាវាមួយគ្រឿងទៀតនៅទីនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនរំពឹងថានឹងមានកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗរវាងប្រទេសទាំងពីរដែលស្ថិតនៅសងខាងនៃច្រកសមុទ្រ Hormuz ដើម្បីឱ្យការដឹកជញ្ជូនប្រេងអាចដំណើរការឡើងវិញជាធម្មតា។

តាមរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi អ៉ីរ៉ង់ និងអូម៉ង់ ខិតកាន់តែជិតដល់កិច្ចព្រមព្រៀងលើផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រថ្មីមួយកាត់តាមច្រកសមុទ្រ Hormuz ប៉ុន្តែការបើកច្រក Hormuz ឡើងវិញ គឺអាស្រ័យលើលក្ខខណ្ឌផ្សេងទៀត រួមទាំងការផ្តល់សំណងពីសំណាក់សហរដ្ឋអាមេរិកដល់អ៉ីរ៉ង់ផងដែរ។

នៅថ្ងៃសៅរ៍នេះ អេមីរ៉ាតអារ៉ាប់រួម អះអាងថាអ៉ីរ៉ង់បានវាយប្រហារដោយមីស៉ីល លើនាវាអន្តរជាតិមួយដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងរដ្ឋរបស់ខ្លួន ខណៈកំពុងឆ្លងច្រកសមុទ្រ Hormuz។ គ្មានអ្នករងរបួសនៅក្នុងហេតុការណ៍ថ្មីចុងក្រោយនេះទេ៕

អត្ថបទដែលជាប់ទាក់ទង