ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនារបស់សភាស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀងនិងអាកាសធាតុ ASEAN-RAI» (Video inside)

47

ភ្នំពេញកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាជាមួយពហុភាគីរបស់សភា ស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ASEAN-RAI»ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃអន្តរសភាអាស៊ាន អាយប៉ា។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីបើកវេទិកាពិភាក្សាជាន់ខ្ពស់រវាងសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ស្របតាមគោលការណ៍ណែនាំថ្នាក់តំបន់ (ASEAN RAI/អាស៊ានរ៉ាយ) និងគោលការណ៍ពិភពលោក (CFS-RAI)។

ពិធីនេះ ក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ (ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់) ដែលកំពុងប៉ះពាល់ដល់ផលិតភាពកសិកម្ម សន្តិសុខស្បៀង និងជីវភាពប្រជាជន។

លើសពីនេះ កិច្ចសន្ទនាដ៏សំខាន់នេះ ក៏នឹងបង្កើតឱកាសឱ្យសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធទ្វេភាគី/ពហុភាគី ផ្លាស់ប្តូរទស្សនៈលើការអនុវត្តគោលនយោបាយ ការកើនឡើងនូវទុនវិនិយោគសាធារណៈ និងឯកជន ព្រមទាំងការកាត់បន្ថយហានិភ័យអាកាសធាតុ។

ការស្វែងរកដំណោះស្រាយ ផ្តោតលើការកសាងភាពធន់នៃប្រព័ន្ធស្បៀងអាហារ ការពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង