ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវបានចុះត្រួតពិនិត្យទីតាំង សង្ស័យមានបទល្មើសអនឡាញស្គេម Online Scamsដោយបង្ក្រាបទីតាំង លួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង ឃាត់ខ្លួន៤នាក់ 

5

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងម៉ាឡេស៊ីចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន បន្ទាប់ពីសមត្ថកិច្ច ចម្រុះខណ្ឌឫស្សីកែវ ចុះបង្ក្រាប ទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។

 លោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ហ៊ាង ថារ៉េត នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យទីតាំង សង្ស័យមានបទល្មើសអនឡាញស្គេម Online Scams ចំនួន០២ទីតាំងជាលទ្ធផល៖ 

ទីតាំង ទី១ ៖ ស្ថិតនៅផ្លូវបេតុង ក្រុមទី០៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ រកឃើញជនជាតិខ្មែរសរុបចំនួន០៣នាក់ (ស្រី០២នាក់) ស្ថិតនៅក្នុងបន្ទប់ជួលលេខA01 ប្រព្រឹត្តិបទល្មើសអនឡាញស្គេម Online Scams និងចែកចាយស៊ីមកាតក្រៅប្រទេស។ នៅក្នុងប្រតិបត្តិការនេះ រកឃើញទូរស័ព្ទចំនួន៤៥គ្រឿង លេខស៊ីមកាតចំនួន១៥៤ស៊ីម។ 

រីឯទីតាំងទី២ ៖ ស្ថិតនៅផ្ទះលេខWB១៣០ ផ្លូវលេខ៣ ក្រុមទី១០ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះរកឃើញជនជាតិម៉ាឡេស៊ី ចំនួន០១នាក់សង្ស័យថា ប្រព្រឹត្តិបទល្មើស អនឡាញស្គេម Online Scamsដោយដកហូតរថយន្ត១គ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2954,ម៉ូតូចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន៥៤០គ្រឿង ម៉ូនីទ័រចំនួន១៤គ្រឿង កុំព្យូទ័រALL IN ONE ចំនួន១០គ្រឿង, CPU ចំនួន២១គ្រឿង, លិខិតឆ្លងដែន ចំនួន០៧ក្បាល ស៊ីមកាតបរទេសមួយចំនួនធំ ដុំWI-FI ចំនួន០៥គ្រឿង ។

 បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង