ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យឈ្មោះឆេងភារុណដែលបង្កហិង្សានៅហាងផឹកស៊ី SAVAGE បានបញ្ជូនមកដល់ស្នងការនគរបាលរាជធានីភ្នំពេញហើយដើម្បីយកមកបន្តនីតិវិធី

56

ភ្នំពេញ៖ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីវៀតណាម និងបានបញ្ជូនមកដល់ស្នងការនគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីយកមកបន្តនីតិវិធីតាមច្បាប់។

សូមបញ្ជាក់ដែរថា ករណីជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបស្រានេះ បានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ករណីហិង្សានេះ កើតឡើងដោយសារតែដើរកាត់ប៉ះគ្នានៅក្នុងហាង។ ក្រោយមក ពួកគេក៏ប៉ះសំដីគ្នាបន្តទៀត ខណៈដែលជនរងគ្រោះ កំពុងប៉ះសម្ដីគ្នាជាមួយបុរសម្នាក់ ដែលគេហៅថា «មេ» ភ្លាមៗនោះ ជនបង្កបានយកដប វាយក្បាលជនរងគ្រោះ បែកខ្ចាយតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង