ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកដុំថ្មគ ប់លើកញ្ចក់រថយន្តដោយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក 

58

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកដុំថ្មគ ប់លើកញ្ចក់រថយន្ត ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:១៣នាទី ។ 

ជនសង្ស័យឈ្មោះ សេង គឹមឡេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 សម្ភារៈខូចខាត៖ ស្រាំកញ្ចក់ចំហៀងខាងឆ្វេង និងកំពិតទ្វាររថយន្ត។ សម្ភារៈដកហូត រួមមាន៖ ដុំថ្ម ចំនួន០១ដុំ, កាំបិតបុ័ងតោ ចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង