ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊យធំហើយ រថយន្ដកូរូឡា បុករះរថយន្ត រ៉ូរ៉យ ដាច់កង់

160

រថយន្ដកូរូឡា បុករះ ប៉េះរថយន្ដតាគូម៉ា រួច ហើយបន្ដទៅប៉ះ រថយន្ដទំនើបម៉ាករ៉ូរ៉យ(RollRoy) បណ្ដាលឲ្យរងកាខូចខាត ដាច់កាឡេកង់ ផ្នែកខាងក្រោយ ផុយៗ កាលពីវេលាម៉ោង ១២និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងហេតុ បានឲ្យភាគីទាំងដោះស្រាយគ្នា តែនិយាយគ្នាមិនត្រូវ។ សមត្តកិច្ចបានធ្វើការវាស់វែង យករថយន្ដទាំងពីគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង