ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សប្រុសស្រី ២នាក់ កំពុងជិះម៉ូតូ ត្រូវរថយន្តបុកស្លាប់

88

ព្រះសីហនុ៖ មនុស្សប្រុសស្រី ២នាក់ ភាគីខាងម៉ូតូ បានស្លាប់ទាំង២នាក់ ដោយរថយន្តកិនពីលើ ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចប៉ែកខាងលើហួសស្ពានទឹកសាប ក្នុងស្រុកព្រៃនប់ ចន្លោះគីឡូម៉ែត្រ ២០៣-២០៤ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជិត៣រសៀលថ្ងៃ៣០ធ្នូ២០១៨ ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះកើតឡើង រវាង ម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ តា ចា ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ មល ស្រីពៅ ភេទ ស្រី អាយុ ៥៨ឆ្នាំ អ្នកទាំងពីរ មុខរបរ លេងភ្លេងខ្មែរ មានទីលំនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅចូលមកក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ម៉ូតូធ្លាក់ចិញ្ចើមផ្លូវអ្នកបើកម៉ូតូបានទាញចង្កូតឡើងមកលើផ្លូវវិញ បណ្ដាលឲ្យម៉ូតូដួលមកលើផ្លូវជាតិ រួចត្រូវបានរថយន្តដឹកដីខ្សាច់ ១គ្រឿង មកដល់ក៏កិនពីលើតែម្ដង ។ រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3E-2745 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា ក្នុងនោះអ្នកបើកបររថយន្ត រត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង