ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មុខសញ្ញា​ក្រុម​ឆបោក​ប្រាក់ តាម​របៀបខ្ចីប្រាក់រយៈពេលខ្លី យកទៅបង់ប្រាក់​ផ្ដាច់​ នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកជន​

104

កំពង់​ស្ពឺ​ ៖​ មុខសញ្ញា​ក្រុម​ឆបោក​ប្រាក់ មានការចាត់តាំង តាម​របៀបខ្ចីប្រាក់រយៈពេលខ្លី យកទៅបង់ប្រាក់​ផ្ដាច់​ នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកជន​ ដោយសន្យាសងម្ចាស់បំណុលវិញ ក្នុងរយៈពេលឆាប់​ និងសន្យាផ្ដល់ការប្រាក់ខ្ពស់។

កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ បានបេីកប្រតិបត្ដិការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ តាមបណ្ដឹងរបស់ជនរងគ្រោះ​ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័​ន្ធចំនួន​ ២​ នាក់​ ៖
១-ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ ភេទស្រី​ អាយុ​ ៣៧ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​ 84E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី៦​ សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ដេីរតួរ​ជាអ្នកខ្ចីប្រាក់​ (កូនបំណុល​)​
២-ឈ្មោះ​ស៊ុន​ សុភា​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ រស់​ នៅ​ភូមិ​អណ្ដូង​ ឃុំត្រពាំ​ងគង​ ស្រុក​សំរោង​ទង​ ខេ​ត្ត​កំពង់​ស្ពឺ​ ដេីរតួជាអ្នកសម្របសម្រួលលេីការរក​អ្នកមានប្រាក់​ (ជំនួយការ​ផ្នែក​ច្បាប់​ និងធានាផ្នែកហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយចំ​នួន​ទៀត​ បានគេ​ចខ្លួន​ ។
រឿងរ៉ាវ​ដំបូង​នោះ គឺក្រុមគេដេីរតួស្វែងរកអ្នកមាន​ប្រាក់​ និងប្រកបមុខរបររកសុីចងការប្រាក់​ បន្ទាប់​មកផ្ដល់លេខទូរស័ព្ទឲ្យទៅអ្នកផ្សេងបក្ខពួក​ច​ង់ខ្ចីប្រាក់​ ទូរស័ព្ទ​ប្រាប់​ថាមានគេចង់ខ្ចីប្រាក់បង់​ផ្ដាច់នៅតាមធនាគារឯកជន​ ដេីម្បីសុំខ្ចីបន្ដទៀត​ដោយ​គេខ្ចីរយៈពេលខ្លីនិងផ្ដល់ការប្រាក់ខ្ពស់​។ បន្ទាប់​ពីទំនាក់ទំនង​រួច គឺគេបាននាំមនុស្សម្នាក់ ដេី​រតួជាអ្នកផ្នែកជំនួយការធនាគារ ដេីម្បីសួរនាំថា​ តេីប្រាក់ដែលត្រូវផ្ដល់មកវិញបានលឿនទេ​ ប៉ុន្មា​នថៃ្ងដែរ​ ពេលនោះ​ក្រុម​គេដែលបានរៀបចំរួចជា​ស្រេច​ បានឆ្លេីយថាមិនយូរទេឆាប់ៗ​ ២​ ឫ​ ​៣​ថៃ្ង​បានហេីយ។ បន្ទាប់​ពីបានប្រាក់ពីម្ចាស់បំណុ​ល​រួច គឺគេបានណាត់ថា នៅពេលខាងធនាគារហៅ​គឺគេនិងនាំម្ចាស់បំណុលទៅបេីកប្រាក់ផ្ទាល់តែ​ម្ដង កុំឲ្យពិបាកយកមកសងដល់ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់ថៃ្ងណាត់ គឺគេបាននាំម្ចាស់បំណុល​ទៅ​មែន​ ដល់ធនាគារ​ តែពួកគេប្រេីល្បិចមួយទៀតគឺភ្លេចយកអត្ដសញ្ញាណប័ណ្ណ ពេលនោះ​ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ បានមកយកឯកសារនៅផ្ទះ​ រួច​ក៏គេ​ចខ្លួនរហូត (រឿងចម្លែកបំផុតគឺម្ចាស់បំណុល​ មុនឲ្យប្រាក់ខ្ចី គឺចង់មេីលឯកសារដែលកូន​បំណុល​ជំពា​ក់​ខាងធនា​គារមួយណា​ ហេីយលុយ​ដែលនៅ​ស​ល់មានប៉ុន្មានជាក់ស្ដែង​ តែឯកសារ​ដែលគេយ​ក​មកបង្ហាញនោះ គឺជាឯកសារក្លែង​ទាំ​ងអស់ ដែលរៀបចំដោយឈ្មោះស៊ុន​ សុភា​ តែ​ម្ដង​)។

តាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ថា ក្រុមនេះ​នៅមានបក្ខពួកមួយចំនួនទៀត​ ដែលខាងជំនាញ​ កំពុង​តែបន្ដនីតិវិធីស្រាវជ្រាវដេីម្បីធ្វេីការឃាត់ខ្លួ​នយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​។

ជាការសំណូមពររបស់ជំនាញ​ ជូនដល់បងប្អូនប្រ​ជាពលរដ្ឋដែលមានមុខរបររកសុីចងការប្រាក់ លក្ខណៈឯកជន​ សូមមេត្ដាពិនិត្យមេីលមនុស្ស​ននិងឯកសារឲ្យបានជាក់លាក់ មុននិងផ្ដល់ប្រាក់ជូនព្រោះបច្ចប្បន្នក្រុមនេះ មានបណ្ដាញនិង​មេខ្លោង​ជាអ្នកមានអំណាចខ្លាំងនៅពីក្រោយខ្នង​ ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេ មិន​ព្រមឆ្លេីយដាក់មេខ្លោង ជាដាច់ខាត​ និយាយ​រួម​ខ្លាំងជាងមេចោរប្លន់ទៅទៀត​ ដោយពួកគេត្រូវបានមេខ្លោង បញ្ចេះថាជារឿងកិច្ចសន្យា មិនមែន​រឿងព្រហ្មទណ្ឌនោះទេ​ ទោសមិនជាប់ពន្ធនាគារ​ គេ​ត្រឹម​តែ​សងប្រាក់ទៅដេីមបណ្ដឹងវិញ តាម​លទ្ធ​ភាពតែប៉ុណ្ណោះ​ ចំណុចនេះហេីយ ដែល​គេចាញ់បោកការញុះញង់និងធានាពីមេរបស់គេ៕

អត្ថបទដែលជាប់ទាក់ទង