ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង១៧០០នាក់បានស្លាប់ និងជិត៥ពាន់នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរ ឆ្នាំ២០១៨

246


ភ្នំពេញ៖ មនុស្ស១.៧៦១នាក់បានស្លាប់ និង៤.៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរ ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែមករានេះ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣.២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួលេខនេះ មធ្យមក្នុងមួយថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង